ព័ត៌មានសន្តិសុខសង្គម

អុញនោះ! ក្រុមចោរវាយប្លន់យកម៉ូតូបាត់ ដោយសុវត្ថិភាពនៅខណ្ឌ​ពោធិ៍​សែន​ជ័យ​

(ភ្នំពេញ)៖​ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាកនិ​ច​មួយគ្រឿង​ចេញពី​កន្លែងធ្វើការ ត្រូវបាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ ពីរ​គ្រឿងធ្វើ​សកម្មភាព​ធាក់​ផ្ដួលរួច​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទីរំលង​អា​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១៥ ខែធ្នូ​ ឆ្នាំ២០២១ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ប្ដីមានឈ្មោះ ​ស៊ាន ​តុលា ភេទ​ប្រុស​អាយុ២៨ឆ្នាំ មុខរបរ​ធ្វើ​ចុងភៅ ស្នាក់នៅ​ម្ដុំ​ក្បែរ​ផ្សារ​ព្រៃទា មាន​ស្រុកកំណើត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ​ចំណែក​ប្រពន្ធមានឈ្មោះ ​ស្រីអូន អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​នៅ​ហាង​មួយកន្លែង ស្នាក់នៅ​ជាមួយគ្នា​។

តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុន​កើតហេតុ​រូបគេ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ suzuki និ​ច មួយគ្រឿង​ ពណ៌​ស លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1TZ-9210 ចេញពី​កន្លែងធ្វើការ​គោ​បំណង​មក​កន្លែង​ស្នាក់នៅ ដោយ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​២គ្រឿង​ម៉ាក pcx មួយគ្រឿង និង​ម៉ា​កនិច​មួយ​គ្រឿង​ដោយ​មិន​ចាំ​ស្លាក​លេខ ជិះ​តាម​ពួកគេ​ពីក្រោយ ហើយ​បានធ្វើ​សកម្មភាព​ធាក់​ពួកគេ​ឲ្យ​ដួល​រួច​យក​មួក​សុវត្តិភាព​វាយ​ទៅលើ​ពួកគេ​បន្ថែមទៀត​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ស្រាល ។​ភ្លាមនោះ​ជនសង្ស័យ​ក៏បាន​នាំគ្នា​លើកយក​ម៉ូតូ រួច​ជិះ​គេចខ្លួនបាត់​ស្រមោល​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​។ ជ​នរង​គ្រោះ​បាន​បញ្ជាក់ថា ជនសង្ស័យ​មួយក្រុម​នោះ​ត្រូវ​រូបគេ​ស្គាល់មុខ​ទាំងអស់​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ប្ដី​ប្រពន្ធ​ពីរ​នាក់​បាននាំគ្នា​ដើរ​រហូតមកដល់​ផ្សារ​ព្រៃទា រួច​បាន​ទំនាក់​ទំនង​ហៅ​សាច់ញាតិ​មក​យកទៅដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោងក្រោម​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *