(ខេត្ដស្វាយរៀង)៖ រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាលបានអំពាវនាវក៍ដូចជាចេញសេចក្ដីណែនាំជាបន្ដបន្ទាប់ដេីម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ។
យ៉ាងណាវិញទៀត រាជរដ្ឋាភិបាលបានដាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំនុច ឲ្យអនុវត្ដន៍ទួទាំងប្រទេសយ៉ាងណាក្ដី បេីក្រឡេកមេីលទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញនិងឡូតូអនឡាញ បាននិងកំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងសប្បាយដោយមិនខាចអ្វីទាំងអស់ ផ្គេីនទៅនិង៣ការពារនិង៣កុំ ក៍ដូចជាក្រសួងសុខាភិបាល។
ទីតាំងជល់មាន់តាមអនឡាញនិងឡូតូអនឡាញដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារវាលយន្ដក្នុងភូមិវាលយន្ដ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ដែលគេស្គាល់ថាម្ចាស់ទីតាំង ឈ្មោះ តាចូវ បើកលេងយ៉ាងរំភេីយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡេីយ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានប្រាប់ឲ្យដឹងថាទីតាំងនេះគេសង្កេីតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃគេឃេីញមានមនុស្សចេញចូលលេងមិនដាច់នោះទេ គ្មានអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាបនោះឡេីយ។
ហើយអ្វីដែលសំខាន់ទៀតនោះបទល្មើសចោរកម្មក៏កើតមាន ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បត្ដិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។
ប្រជាពរដ្ឋកដាក់ការសង្ស័យថាទំនងជាបេីកភ្លេីងខៀវពីសមត្ថកិច្ចមេីលទៅឬត្រូវវ៉ូវជាមួយម្ចាស់ទីតាំងបានជាដំណេីរការបានរលួនយ៉ាងនេះ។
សូមរំលឹកថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។
ជុំវិញករណីនេះដែលលោកអធិការក្រុងស្វាយរៀង បានប្រាប់អង្គភាពសារព័ត៌មានយេីងថាលោកនិងចាត់កម្លាំងឲ្យចុះទៅមើល។
ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទជាពិសេសលោក ស្នងការខេត្ដស្វាយរៀង មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕