ព័ត៌មានសន្តិសុខសង្គម

បុរសជនជាតិអាល្លឺម៉ង់ម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួល សង្ស័យមកពីជំងឺគាំងបេះដូង

(ខេត្តកែប)៖បុរសចំណាស់ជាជនជាតិបរទេសម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលរបស់ខ្លួន ដោយការស្លាន់បែបនេះ ត្រូវបានសមត្ថកិច្ចអញអាងថា បណ្តាលមកពីជំងឺគាំងបេះដូង។

ហេតុការណ៍ភ្ញាក់ផ្អើលដោយសារមានជនបរទេសដេកស្លាប់ខាងលើ បានកើតឡើងនៅចំណុចផ្ទះជួលរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥និងសូន្យនាទី ទៀបភ្លឺ។

តាមរបាយការណ៍ដែលទទួលបានពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យដែលមកពិនិត្យធ្វើកោសល្យវិច័យសព បានឱ្យដឹងថា ជនបរទេសនេះស្លាប់នេះ មានឈ្មោះ Flora Victor ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ​ C2YX3N4PT ជាភ្ញៀវទេសចរ ស្លាប់ដោយសារជំងឺគាំងបេះដូង បុរសរងគ្រោះស្នាក់នៅផ្ទះជួល ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។

បច្ចុប្បន្នសពជនជាតិបរទេសខាងលើ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ(ជាមិត្តភក្តិ)តាមការណែនាំពីស្ថានទូតអាល្លឺម៉ង់ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្ត៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *