ព័ត៌មានសន្តិសុខសង្គម

អុញនោះបែកធ្លាយ៖លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ហើយជាព្យាយាមលាក់បាំងកុហក់មហាជន និងថ្នាក់ដឹកនាំ ដោយប្រកាសថា ខ្លួនស្អាតស្អំមិនពុករលួយឡើយ!

(ខេត្ដកណ្ដាល)៖ ក្រោយមាន ការរិះគន់យ៉ាងខ្លាំងក្លា នូវភាពមិនប្រក្រតី នៃការដឹកនាំអង្គភាព សាខាពន្ធដារ ខេត្តកណ្ដាល
នឹងការបែកធ្លាយអំពើពុករលួយធ្ងន់ធ្ងរពីសំណាក់លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល និងបក្ខពួក
ដែលតែងតែគាបយកលុយពីការផ្ទេរ”កម្មសិទ្ធអចលនទ្រព្យ”លើសតម្លៃរដ្ឋ១គុណជា៣ តាំងពីឆ្នាំមុនៗរហូតដល់បច្ចប្បន្ន នោះមក។

គេសង្កេតឃើញថា៖ លោក នុត វុត្ថា តែងតែខ្ចីដៃសារព័ត៌មានល្បីឈ្មោះ មកលាងខ្លួន
ដោយធ្វើការបដិសេធ នឹងច្រានចោលការផ្សាយជាដើម។ល។ ទាំងដែលលោក នុត វុត្ថា និងបក្ខពួក បានប្រព្រឹត្តអំពើពុករលួយ ជាក់ស្ដែងរហូតដុះស្នឹម។

ក្នុងរយៈពេលមិនដល់១ខែផង លោក នុត វុត្ថា ធ្វើការបដិសេធតាមសារព័ត៌មានល្បីឈ្មោះចំនួន២លើកទៅហើយ។

ដោយលើកទី១៖ លោក នុត វុត្ថា ថា«ខ្លួនមិនបានប្រព្រឹត្តអំពើពុករលួយទេ ហើយប្រមូលពន្ធបានច្រើនលើសផែនការទៀតផង»។

កាលពីនៅថ្ងៃទី២៨ខែមេសា ឆ្នាំ ២០២២ លោក នុត វុត្ថា បានអះអាងតាមសារព័ត៌មានយើងថា«ការបង់ពន្ធ គឺធ្វើទៅតាមភាពត្រឹមត្រូវ កំណត់យ៉ាងច្បាស់លាស់ពីតម្លៃនៃការបង់ពន្ធដែលបានបិទប្រកាសនៅលើក្ដារខៀនក្នុងបរិវេណការិយាល័យដាក់ឯកសារពង់ពន្ធដែលអនុញ្ញាតឲ្យពលរដ្ឋបានឃើញយ៉ាងច្បាស់ លាស់ពីការកំណត់នៃថវិការចំពោះការបង់ពន្ធ។

រីឯការលើកឡើងថា បើមិនបានបង់លុយក្រោមតុជូនមន្ត្រីទេ នោះឯកសារនឹងត្រូវតម្កល់ទុកចោល នោះមិនមែនជាការពិតឡើយ ដ្បិតខាងអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធត្រេកឃឺង (Tracking System) ដែលអាចឆែកដឹងថាឯកសារចេញពីណាដល់ណាតាម ប្រព័ន្ធឃ្យូអខូដ (QR Code) ពោលគឺអ្នកជាប់ពន្ធក៏អាចស្កេនដឹងតាមរយៈទូរស័ព្ទដៃ ពុំអាចភូតកុហកបានឡើយ។

អគ្គនាយកដ្ឋានបានធ្វើការងារលើរឿងនេះច្បាស់លាស់ណាស់ ដើម្បីការពារកុំឲ្យមានការបង្កើតបញ្ហាដល់អ្នកមកបង់ពន្ធ និងបង្កើតនូវភាពសុក្រិតត្រឹមត្រូវរបស់មន្ត្រីផងដែរ»។

ការបកស្រាយបែបនេះ គ្រាន់តែជាការកុហក់ ដើម្បីបំភ័ន្ដភ្នែកមហាជន និងថ្នាក់ដឹកនាំប៉ុណ្ណោះ។

ខ្លឹមសារនៃការបកស្រាយរបស់លោក នុត វុត្ថា “គឺមិនបានផ្អឹបឯកសារ មិនបានយកលុយលើសតម្លៃរដ្ឋ ការយកលុយលើសតម្លៃរដ្ឋ មកពីអ្នករត់ការយកចំណេញ មិនពាក់ព័ន្ធពន្ធដារ ខេត្ត ឡើយ”។

តែធាតុពិតឯកសារផ្ទេរកម្មសិទ្ធដីចំនួន៥ប្លង់ តម្លៃបង់ចូលរដ្ឋជាង៤.០០០ដុល្លារ.នៅស្រុកស្អាង ។ តែលោក នុត វុត្ថា កំណត់យកពីម្ចាស់ដីបានសម្រេចចំនួន១០.៥០០ដុល្លារ។
ដូចមានតាមគណនី ABA លេខ 6617440783.ឈ្មោះ NUT VUTHA ទទួលលុយ១០.៥០០ដុល្លារ”មានស្រាប់”។

ឯកសារផ្ទេរកម្មសិទ្ធដី១ប្លង់តម្លៃបង់ចូលរដ្ឋជិត៥០០ដុល្លារ.នៅស្រុកស្អាង លោក នុត វុត្ថា កំណត់យកបានសម្រេច១.០០០ដុល្លារ។
ដូចមានតាមគណនី ABA លេខ 8888188989.ឈ្មោះ ទទួលលុយ១.០០០ដុល្លារ”មានស្រាប់”។

មិនតែប៉ុណ្ណោះសូម្បីដីស្រែតូចៗ ដែលត្រូវផ្ទេរកម្មសិទ្ធ ទំហំចាប់ពី៥០០ម៉ែត្រការ៉េ ទៅ៤.០០០ម៉ែត្រការ៉េ
ក្នុងមួយប្លង់ៗ ត្រូវបង់លុយក្រោមតុ.ជូនមន្ត្រីពន្ធដារ ខេត្តកណ្ដាល ចាប់ពី ២៥០$ ទៅ៥០០$ ក្នុង១ប្លង់ៗ ខណៈប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀត ទៅតាមតម្លៃនិងទីតាំងជាក់ស្ដែង ។

ទន្ទឹមនិងនោះ ឯកសារភាគច្រើន មន្ត្រីពន្ធដារខេត្តកណ្ដាល គេម៉ៅការយកសរុបតែម្ដង ។

ដោយ១គុណជា៣ នៃចំនួនបង់ពន្ធចូលរដ្ឋ ឧទាហរណ៍បើបង់ពន្ធអស់១.០០០$ គេម៉ៅយកពីម្ចាស់ដីឬអ្នករត់ឯកសារចំនួន ៣.០០០$។
ការម៉ៅការសរុបបែបនេះ គឺមន្ត្រីបានសន្យាធ្វើឯកសារបង់ពន្ធ អោយរួចរាល់ក្នុងរយៈពេលចាប់ពី០៧ថ្ងៃ ទៅ១៥ថ្ងៃ។

ប៉ុន្តែបើយើងដាក់ឯកសារត្រង់ៗ ចូលពន្ធដារ ដោយមិនមានអ្នករត់ការ ឬមិនបានបង់លុយក្រោមតុ តាមកំណត់ទេ មិនដឹង ថ្ងៃណា ខែណា ឯកសារបង់ពន្ធរួចរាល់នោះឡើយ..?។

អ្នកកាន់ឯកសារម្នាក់ទៀតនៅស្រុកខ្សាច់កណ្ដាល បានលើកឡើងថា៖សម្រាប់ដីស្រែ ដែលត្រូវផ្ទេរកម្មសិទ្ធក្នុង១ហិកតា បង់លុយក្រោមតុ ជូនមន្ត្រីពន្ធដារ ចាប់ពី៧០០$ទៅ១.០០០$ ជាកំហិត។

ដោយប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតារាងបារ៉ែន និងទីតាំងតំបន់។

ចំណែកដីលំនៅដ្ឋាន ដែលត្រូវផ្ទេរកម្មសិទ្ធ មន្ត្រីពន្ធដារខេត្តកណ្ដាល កំណត់យកលុយក្រៅផ្លូវការច្រើនជាងដីស្រែ។

ឧទាហរណ៍ បើដីនោះទំហំ ១.០០០ម៉ែត្រការ៉េ ប្រាក់ត្រូវបង់ចូលរដ្ឋចំនួន១.០០០$(មួយពាន់ដុល្លារ)។
គឺមន្ត្រីនឹងកំណត់យក សរុបចំនួន៣.០០០$(បីពាន់ដុល្លារ) ពោលគឺយកច្រើន១គុណជា៣។

កត្តាទាំងនេះហើយ បណ្ដាលឱ្យពលរដ្ឋ អ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លី។
រអ៊ូរទាំនិងរិៈគន់ជាខ្លាំង រឿងរត់ការផ្ទេរកម្មសិទ្ធ អស់លុយច្រើនសន្ធឹកសន្ធាប់ ។
ហើយបើទោះបីជាត្រូវបង់លុយក្រោមតុ ច្រើន បែបនោះក្ដី ប៉ុន្តែគ្មានជម្រើសឡើយ ។
គឺម្នាក់ៗត្រូវបង្ខំចិត្តបង់លុយគ្រប់ៗគ្នា ព្រោះថា៖ បើពួកខ្លួនមិនបង់លុយក្រោមតុជូនមន្ត្រីទេ មិនដឹងខែណា ឆ្នាំណា ផ្ទេរកម្មសិទ្ធរួចនោះឡើយ។

ស្របពេលតម្រូវការ នៃការផ្ទេរកម្មសិទ្ធ អចលនទ្រព្យដីធ្លី នៅខេត្តកណ្ដាល ច្រើនកុះករ បណ្ដាលឱ្យមន្ត្រីពន្ធដារ ខេត្តកណ្ដាល មានឱកាស ផ្អឹបរាល់ឯកសារ អត់លុយក្រោមតុ ទុកចោលរយៈពេលវែង ដើម្បីគាបយកលុយពីអ្នកប្រញាប់។

ទោះជាបែបណាក្ដី ក្រោយបែកធ្លាយរឿងអាស្រូវពុករលួយ ជាបន្តបន្ទាប់លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញសេចក្ដីសម្រេចផ្លាស់ប្ដូរ ចេញពីតួនាទី ។

ដោយយកលោក ងួន សុវណ្ណ ប្រធានសាខាពន្ធដារខេត្តតាកែវ មកកាន់ជាប្រធានសាខាពន្ធដារ ខេត្តកណ្ដាល ជំនួសលោក នុត វុត្ថា វិញ។

បើពុំមានការប្រែប្រួលទេ នៅថ្ងៃទី០២ខែឧសភាឆ្នាំ២០២២ខាងមុខនេះ នឹងប្រកាសផ្ទេរភារកិច្ចប្រធាន សាខាពន្ធដារ ខេត្តកណ្ដាល ជាផ្លូវការហើយ។

យោងតាមលេខកុងABA វេរលុយនិងឯកសារបង់ពន្ធបូករួមនិងការលើកឡើងពីអ្នករត់ការផ្ទេរកម្មសិទ្ធ សបញ្ជាក់ឱ្យឃើញថា៖ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល និងបក្ខពួក ពិតជាបានប្រព្រឹត្តអំពើពុករលួយ ជាយូឆ្នាំមកហើយ ប្រាកដមែន ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *