ព័ត៌មានសន្តិសុខសង្គម

លោក លឿង រដ្ឋា អធិការស្រុកអូរាំងឪ ត្រូវមន្ត្រីក្រោមឱវាទទម្លាយរឿងពុករលួយ

(ខេត្ដត្បូងឃ្មុំ)

៖ ប្រភពច្បាស់ការពីមន្ដ្រីនគរបាលស្រុកអូរាំងឪបានទម្លាយរឿងអាស្រូវ ពុករលួយរបស់លោកលឿង រដ្ឋា អធិការស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ។

មន្ដ្រីនគរបាលស្រុកអូរាំងឪ បានទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ
ថា លោកអធិការ បានរករឿងគាត់រកសុីរត់តាក់សុី ក្នុងអំឡុងពេលគាត់រត់តាក់សុីដោយបានសុំលោកអធិការលោកលឿង រដ្ឋា រត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលថ្ងៃគាត់ចូលបំរើការងារវិញ ព្រមទាំងបង់លុយអោយលោកលឿង រដ្ឋា អធិការ ចំនួន៧០មុឺនរៀលជារៀងរាល់ខែចូលអង្គភាពមិនដែលខានឡើយ ស្របពេលនោះលោកអធិការក៍បានអនុញ្ញាតដែរ។
ក្រោយមកលោកកើតជម្ងឺកូវីដទំនងក្លាចបែកការស្រាប់តែពេលនោះលោកលឿង រដ្ឋា ដែលជាអធិការរូបនេះបានសរសេររបាយការណ៏ទៅលោកស្នងការថាលោកអសកម្មនឹងការងារទៅវិញក៍ប៉ុន្ដែឥឡូវនេះស្នងការបានហៅគាត់ទៅដើម្បីទទួលពិន័យតែលោកមិនទាន់ទៅទេ គឺលោកសួរឲ្យដឹងរឿងសិន។

ជាការឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ លោក លឿង រដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា មន្ដ្រីរូបនេះគឺលួចរត់តាក់សុីដោយមិនបានបំពេញការងារគ្រប់ម៉ោងនោះទេ ហើយរឿងលុយ៧០សិបមុឺនរៀល មិនពិតទេលោកមិនបានទទួលលុយពីលោក មន្រ្តីនគរបាលស្រុកអូររាំងឪតូបនេះទេ លោកអធិការសូមបដិសេធទំាងស្រុងហើយលោកអធិការបន្តថា មន្រ្តីរូបនេះខិលខូចនៅក្នុងអង្គភាពនៅស្រុកអូរំាងឪណាស់។

លោកអធិការបន្តថាពេលបើកអង្គប្រជុំ១ខែម្តងស្រាប់តែមន្ដ្រីរូបនេះបានទ្បើងនិយាយថា លោកសូមគេចវេសពីការងារដើម្បីទៅរត់តាក់ស៊ីពេលព្រឹកហើយលោកនិងជួយថ្លៃទឹកថ្លៃភ្លើងចំនួន៧០សិបមុឺនរៀលចំពោះការស្នើសុំលោកអធិការមិនព្រមតាមការស្នើសុំឡើយ។

លោកអធិការបានបញ្ជាក់ថា លោកមិនថ្នាក់ថោកទាបយកលុយមន្ដ្រីរូបនេះឡើយ លោកអធិការសូមបដិសេធទំាងស្រុង៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *