ព័ត៌មានសន្តិសុខសង្គម

រថយន្តស៉ីម៉ាក់បើកមិនប្រយ័ត្នជ្រុលចង្កូតបុកម៉ូតូ

(ខេត្តរតនគិរី)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានមនុស្សរងរបួស ក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៥៣នាទីព្រឹក ថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២១ តាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែរ ត្រង់ចំណុចមុខផ្ទះឈ្មោះ តាក់ ច្រវឿន ស្ថិតនៅក្នុងភូមិកាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ។

យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរជុំបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ។

របាយការណ៍បានបញ្ជាក់ទៀតថា ម៉ូតូ១គ្រឿងម៉ាក ស្មាក់ រេ វ៉ូ ពាក់ស្លាកលេខ រដ្ឋ19 1- 2392 អ្នកបើកបរឈ្មោះ សៀង ប៊ួខាំ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការស៊ីវិល មានទីលំនៅបច្ចុប្បន្នភូមិហ្វាំង ឃុំប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី រងរបួសស្រាល។

របាយការណ៍បានបញ្ជាក់ទៀតថា រថយន្ត១គ្រឿងម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ONG1 2- 0707 បើកបរដោយឈ្មោះ ហស ផាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអង្គការស៊ីម៉ាក់ មានទីលំនៅបច្ចុប្បន្នភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ខណះនោះដែរ រថយន្តបានវ៉ាជែងនិងរថយន្តផ្សេងទៀត មិនបានប្រុងប្រយ័ត្នទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុកនិងម៉ូតូកំពុងតែធ្វើចរាចរណ៍ក្នុងទិសដៅបញ្ច្រាសគ្នា។

ក្រោយកើតហេតុអ្នករងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ភ្លាមៗផងដែរ។

ដោយឡែកវត្ថុតាងទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលស្រុកអូរជុំ យកមករក្សាទុកនៅអធិការដើម្បីធ្វើការសម្របសម្រួលគ្នានិងបញ្ចប់រឿង៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *