ព័ត៌មានរាយការណ៍

គ្រួសាររងគ្រោះដោយខ្យល់កន្ដ្រាក់ នៅភូមិធ្នង់កំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ.!

 

ស្រុករលាប្អៀរ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ លោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ និងសហការី បានចុះសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយខ្យល់កន្ដ្រាក់រលំផ្ទះដល់ដី ចំនួន ១គ្រួសារ។

គ្រួសាររងគ្រោះឈ្មោះ វុន វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ណាវី អាយុ៣៥ឆ្នាំ មានសមាជិក៤នាក់នៅក្នុងបន្ទុក នៅភូមិធ្នង់កំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

អំណោយដែលបាននាំយកទៅឧបត្ថម្ភមាន៖ អង្ករចំនួន ២០គីឡូក្រាម, ឃីត ១, មី ១កេស, ត្រីខ ១០ កំប៉ុង, ទឹកត្រី ១យួរ និងថវិកា ១០០,០០០រៀល និងគណៈកម្មាធិការឃុំ ថវិកា ១០០,០០០រៀល ៕

សូមចូលរួម Subscribe Telegram Channel ព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឥឡូវនេះតាមរយៈ👉JOIN NOW🔗

adm

Leave a Reply

Your email address will not be published. Required fields are marked *