(ខេត្តមណ្ឌល់គីរី)៖ក្រោយពីក្រុមអង្គភាពសារព័ត៌មានជាច្រើន បានទទួលដំណឹងពីពលរដ្ឋមកថានៅតាមច្រករបៀងងាំយូលិត ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ដែលក្រុមឈ្មួញរកសុីបទល្មើសព្រៃឈើ ឈ្មោះថា ចែស្រី ប្តីឈ្មោះលោកឌឿន កំពុងតែល្បីឈ្មោះ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលទទួលទិញអនុផលព្រៃឈើ ពីឈ្មួញផ្សេងៗ ជាពិសេសចែសក់ក្រហម ដើម្បីយកចេញ ទៅប្រទេសវៀតណាមតាមច្រករបៀង ងាំយូលិត ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គ្រប់គ្រងដោយលោក សា ផល្លា វរៈលេខ៦២១។
ក្រោយមកក្រុមអ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះបានចុះទៅយកព័ត៌មានពិតដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីចុះបង្រាប។ ដល់ពេលយប់ម៉ោងប្រហែល១១,០០នាទីក៏មានមេឈ្មួញ ឈ្មោះឈ្មោះថា ចែស្រី បានមកសុំអោយលុយ ឲ្យក្រុមអ្នកសារព័ត៌មាន ដើម្បីចេញពីតាមផ្លូវច្រករបៀង ងាំយូលិត ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ដើម្បីចេញឈើទៅប្រទេសវៀតណាមបន្តរទៀត តែក្រុម សារព័ត៌មានមិនទទួល ។
លុះមកដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ យប់ម៉ោងប្រហែល១០និង២៥នាទី ក៏មានក្រុមអ្នកជិះម៉ូតូ០២នាក់បានមកចុះវ៉ៃពីលើកញ្ចក់រថយន្តតម្រង់មនុស្ស នៅក្នុងរថយន្ត តែសំណាងល្អមិនធ្លាយដល់មនុស្ស បែកផុង តែកញ្ចក់រថយន្ត។
ដល់ម៉ោងប្រហែល១និង១៥នាទីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ទាបភ្លឺក៏មាន ក្រុមអ្នកមកគបឡាន បន្តរទៀត។
លុះព្រឹកវេលាម៉ោង៩,៣០នាទីក្រុមអ្នកសារព័ត៌មានបានមកដាក់ពាក្យបណ្តឹងនៅប៉ុស៍នគរបាលស្រែខ្ទុមដើម្បីរកមុខសញ្ញាក្រុមដៃដល់ទាំងនោះ។
សូមបញ្ជាក់ផងដែរថា៖ មេឈ្មួញ ឈ្មោះឈ្មោះថា ចែស្រីកំពុងតែល្បីឈ្មោះ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលទទួលទិញអនុផលព្រៃឈើ ពីឈ្មួញផ្សេងៗ ជាពិសេសចែសក់ក្រហម ដើម្បីយកចេញ ទៅប្រទេសវៀតណាមតាមច្រករបៀង ងាំយូលិត ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទាំងតូចទាំងធំនោះគឺ ពួកគេបានលួចទិញឈើខុសច្បាប់ដែលក្រុមឈ្មួញ ងងឹតលួចដឹកជញ្ជូនយកមកលក់អោយ ដែលឈើទាំងនេះត្រូវបានគេដឹងច្បាស់ថា ក្រុមឈ្មួញកណ្តាលបានទិញពីពួកអ្នកកាប់បំផ្លាញព្រៃឈើ នៅតំបន់អភិរក្ស ឬតំបន់ហាមឃាត់។
យើងសង្ឃឹមថា អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអស់លោកមេព្រៃខេត្តមណ្ឌលគិរីមេត្តាភ្ញាក់ពីដំណេកឡើង ហើយចាត់វិធានការអោយបានតឹងរឹងទៅលើក្រុមឈ្មួញដឹកឈើខុសច្បាប់ទាំងតូចទាំងធំផងទាន។
ដូច្នេះហើយមហាជនសូមសំណូមពរទៅដល់លោកសាន គឹមអ៊ាប អភិបាលស្រុកកែវសីមា និងលោកប៉ៃ លិន មេប៉េអឹមស្រុកកែវសីមា ជាពិសេសលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមមានវិធានការទៅលើ ក្រុមឈ្មួញដែលរកស៊ីដឹកបទល្មើសព្រៃឈើ យកទៅលក់នៅប្រទេសវៀតណាមទាំងនេះផងទាន ជៀសវាងពលរដ្ឋដាក់ការសង្ស័យថាសមត្ថកិច្ចពាក់ព័ន្ធនិងក្រុមឈ្មួញត្រូវដងត្រូវផ្លែគ្នា៕
បញ្ជាក់៖រូបភាពចាស់ តែសកម្មភាពនៅតែដឹកជញ្ជូនបន្តរ