(ភ្នំពេញ)៖ជនសង្ស័យត្រូវនគរបាលខណ្ឌចំការមនចាប់ដាក់ខ្នោះដែលហ៊ានវ៉ៃលោកអធិការរងម្នាក់ឱ្យបែកមាត់ករណីជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពសមត្ថកិច្ចតម្រូវផាកពិន័យ។
ហេតុការណ៍នេះបានកើតនៅតាមផ្លូវ២៧១ក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី៣
ខែកក្កដា ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនសង្ស័យបានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខភ្នំពេញ ១ID-២៨១៦មិនពាក់មួកសុវត្ថិភាពសមត្ថកិច្ចបានឃាត់ដើម្បីផាកពិន័យ។
ប៉ុន្តែជនរូបនេះមិនដឹងខ្លួនខុសនោះទេ បែរជាខឹងសមត្ថកិច្ចក៏ស្ទុះទៅវ៉ៃលោកអធិការរងម្នាក់មួយដៃចំមាត់បង្កឱ្យបែកបង្ករបួសស្នាម ។
មន្ត្រីដដែលបានបន្តថា៖ជនដែលចាប់ខ្លួននេះឈ្មោះ ថា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំជាកម្មករសំណង់ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅសមត្ថកិច្ចដកហូតម៉ូតូ១គ្រឿង។ក្រោយមកកម្លាំងអន្តរាគមន៍ក៏ចាប់ខ្លួនបុរសរូបនេះនាំយកប្រគល់ឱ្យផ្នែកព្រហ្មទណ្ឌខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕