ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ បានស្លាប់ និង៣នាក់ទៀត របួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តល្បឿនលឿនដូចយន្តហោះ បុកចូលក្នុងតូបលក់ដូរហើយបណ្ដាលអោយមនុស្សស្រី ប្រុសចំនួន៤នាក់ និងតូប ហោះផ្លោងប្រឡាយជិត១០ម៉ែត្រ និងឆ្លងថ្នល់លំ៥ម៉ែត្រធ្លាក់ចូលក្នុងស្រះទឹក ទើបទៅមុខលែងរួច បណ្តាលឲ្យក្មេងប្រុសម្នាក់ រងបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត និង៣នាក់ទៀត របួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង នៅតាមមាត់ប្រឡាយ ។

ករណីរថយន្តបុករះចូលតូបលក់ដូរនេះ កើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៦ មិនា ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។

បើតាមប្រជាពលរដ្ឋដែលនៅក្នុងហេតុការ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈ រនិងអង្គុយនៅក្នុងតូបលក់ដូរ សំយ៉ាយថ្នល់ (តូបលើចិញ្ចើមថ្នល់) ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ១បាំងកន្លះ បើកបរពីខាងកើត ទៅលិច យ៉ាងលឿនដូចហោះសង្ស័យស្រវឹងស្រា បានជាន់ហ្វ្រាំងយ៉ាងគំហ៊ុក អុសចម្ងាយប្រមាណ១០០ម៉ែត្រ រួចក៏រេចង្កូតមកខាងឆ្វេង ហើយក៏ជាន់ហ្គា័របន្ថែមល្បឿន បុករះចូលក្នុងតូបលក់ដូរ រុញទាំងតូប និងមនុស្សទាំង៤នាក់ នៅក្នុងតូបហោះផ្លោងប្រឡាយជាង១០ម៉ែត្រ និងឆ្លងកាត់ថ្នល់លំ៥ម៉ែត្រ ទៅធ្លាក់ក្នុងស្រះទឹក ទើបទៅមុខលែងរួច ចំណែកក្មេងប្រុសម្នាក់កំពុងនិយាយទូរសព្ទ័ទៅរកម្តាយ បានប៉ើងធ្លាក់ចូលក្នុងទឹកស្រះរបួសធ្ងន់សន្លប់ក្នុងទឹក ហើយបានស្លាប់ពេលក្រុមគ្រួសារយកដល់មន្ទីរពេទ្យខេត្ត។

ចំណែកមនុស្ស៣នាក់ទៀត មិនទាន់ដឹងថា ជាម្ចាស់តូបលក់ដូរ និងអ្នកមកទិញ ឬយ៉ាងណានោះទេ? គឺប៉ើងតាមរថយន្តទៅធ្លាក់នៅតាមមាត់ស្រះសន្លប់ស្តូកស្តឹងផងដែរ។

បើតាមលោក ពិន អាន អធិការនៃអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ការពិត ជនរងគ្រោះទាំង៣នាក់នោះ គឺជាម្ចាស់រថយន្តបង្ក ហើយសមត្ថកិច្ចសាកសួរភ្លាមៗ គឺមិនព្រមសហការផ្តល់ឈ្មោះដល់សមត្ថកិច្ច ទើបសមត្ថកិច្ចហៅរថយន្តស្ទូចរថយន្តទៅមុន ចំណែកមនុស្សនៅក្នុងតូបលក់ដូរនោះ បានរត់ចេញអស់គ្រោះថ្នាក់តែក្មេងប្រុសម្នាក់ កំពុងនិយាយទូរសព្ទ័ទៅម្តាយ ត្រូវរថយន្តបុកប៉ើងលើរថយន្ត ទៅធ្លាក់ក្នុងស្រះរបួសធ្ងន់ ហើយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ក៏បានស្លាប់ពេលទៅដល់មន្ទីរពេទ្យខេត្ត។

ចំណែកម្ចាស់រថយន្តបង្ក មានទីលំនៅឃុំប្រសូត្រ ស្រុកស្វាយទាប គឺធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទិញគ្រឿងបន្លាស់រថយន្ត ដោយពួកគាត់មិនសហការ ទើបមានការយឺតយ៉ាវធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ បន្ទាប់មកសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *