ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ​ ឈឿន សុចិត្ត​ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលវរ:សេនាតូចការពារព្រំដែនគោកលេខ៦០៥

(កណ្តាល៖) ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តម​សេនីយ៍ទោ ឈឿន សុចិត្ត​ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី​ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ​ស័ក្តិ​ ជូនមន្ត្រីនគរបាល​ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥​ នារសៀល​ ថ្ងៃពុធ​ ១២កើត ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅសាលប្រជុំទីបញ្ជាការវរ:សេ​នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥​ ដោយមានការចូលរួមពី​ លោកស្នងការរង លោកនាយការិយាល័យបុគ្គលិកខេត្ត លោកអធិការនគរបាលក្រុង/ស្រុកទាំង១១,​ លោកមេបញ្ជាការ-មេបញ្ជាការ​រង​ និងមន្ត្រីនគរបាលវរ:សេ​នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥​ យ៉ាងច្រើនកុះករ។ មន្ត្រីនគរបាល​ ដែលទទួលបានជ័លាភី នឹងត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ​សក្តិ​ នាពេលនេះមានចំនួន៥៥រូប ក្នុងនោះត្រូវបានតែងតាំងមុខ​តំណែងជានាយផ្នែកចំនួន០៣រូប,​ នាយរងផ្នែក០៤រូប,​ នាយប៉ុស្តិ៍០១រូប​ និងនាយរងប៉ុស្តិ៍០៤រូប​ ។ បំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក៤១រូប និងថ្នាក់អនុសេនីយ៍ទោ០២រូបផងដែរ៕  

ព័ត៌មានសន្តិសុខសង្គម

អុញនោះ! លោកស្នងការរងទទួលផែនសេនាធិកា ខេត្តកំពង់ចាម មិនព្រមសហការ ជាមួយមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ របស់នាយកដ្ឋានវិទ្យុទាក់ទង ពាក់ព័ន្ធ​ករណី “លេងល្បែងស៊ីសងខុសច្បាប់”

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់HOTLINE 117 បានឲ្យដឹងថានៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៨ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី៦ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្ដកំពង់ចាម បានរាយការណ៍តាម ប្រព័ន្ធHOTLINE 117 ថាមានករណីល្បែងស៊ីសងខុសច្បាប់បានប្រមូលផ្ដុំមនុស្សជាច្រើនលេងល្បែងស៊ីសងជល់មាន់តាមអនឡាញ បានសុំឲ្យសមត្ថកិច្ចប្រចាំបញ្ជា១១៧ជួយអន្ដរាគមន៍។ ភ្លាមនោះសមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រីទៀង សុវណ្ណារិទ្ធ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលមានលោកវរសេនីយ៍ទោ អ៑ែល ធីម មុខងារនាយរងការិយាល័យលេខទូរស័ព្ទទំនាក់ទំនង ០៩៧ ៧៧៨ ០០០៣ ដើម្បីអន្តរាគមន៍បន្ទាន់។ តែដោយមានការយឺតយ៉ាវក្នុងការដោះស្រាយករណីល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះ នៅវេលាម៉ោង០៩និង២៥នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០២២នេះ លោកវរសេនីយ៍ទោ ផាន់ វាសនា មុខងារប្រធានមណ្ឌលប្រចាំបញ្ជាបានយក (Telegram)ផ្ទាល់ខ្លួនឆតទៅលោកវ៉ា សុធារ៉ា មុខងារស្នងការរងទទួលផែនសេនាធិការជួយជំរុញករណីនេះ ប៉ុន្តែលោកមិនបានសហការ បែរជាឲ្យខលទៅសួរលោកស្នងការកំពុងជាប់ប្រជុំទៅវិញ៕

ព័ត៌មានសន្តិសុខសង្គម

ប៉ូលិស ហៅផ្តិតមេដៃ រឿង ណាត់គ្នា អភិរក្ស ល្បែងបន្សល់ទុកពីដូនតា!

(ខេត្តកណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ចូលក្នុងប្រអប់សារផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ ជំរាបសួរលោកស្នងការ ខ្ញុំបាទសូមរាយការណ៍ នៅត្រង់ចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មានល្បែងស៊ីសង (ជល់មាន់) ហេតុដូច្នេះហើយសូមបងពិនិត្យមើលទីតាំងខាងលើផង សូមអរគុណទុកជាមុន អ្នកបើកទីតាំងខាងលើ ឈ្មោះ ឈឿន។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ស្រាវជ្រាវបង្រ្កាបទីតាំងខាងលើជាបន្ទាន់។ ជាលទ្ធផល៖ នៅថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាលចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣០នាទី លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល នៃអធិការរដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវដល់ទីតាំងខាងលើ ស្ថិតលើដីរបស់ឈ្មោះ ប៉ូ វ៉ាន់នី ភេទប្រុសអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលដែលសមត្ថកិច្ចទៅដល់ពុំឃើញមានអ្នកញៀនលេងល្បែងបញ្ជល់មាន់នោះទេ។ តាមការបំភ្លឺឈ្មោះ ប៉ូ វ៉ាន់នី (ម្ចាស់ដី) […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ថ្លែងអំណរគុណឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា ឧបត្ថម្ភរថយន្តស្ទូច ០១គ្រឿង និងម៉ូតូ ៥៥គ្រឿង

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា ដែលបានឧបត្ថម្ភ រថយន្តស្ទូចចរាចរណ៍០១គ្រឿង និងម៉ូតូ៥៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបម្រើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។ នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានគោរពជូនពរ​ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា សូមជួបប្រទះនូវពុទ្ធពរទាំង០៤ គឺអាយុ វណ្ណៈ សុខៈ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​៕