ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ពិតជាហ៊ានមែន.! សង្វៀនជល់មាន់មួយកន្លែងក្នុង«ឃុំព្រែកប្រាសព្វ» បានបេីកលេងយ៉ាងគ្រឹកគគ្រេង ដោយមិនខ្លាចឆ្លងកូវិដ១៩ទាល់តែសោះ.!

(ខេត្តក្រចេះ)៖ ស្របពេលរាជរដ្ឋាភិបាល ក៍ដូចជា ក្រសួងសុខាភិបាល បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋជួបជុំគ្នា ប្រមូលផ្ដុំគ្នាខណ:ជម្ងឺកូវីដ១៩កំពុងឆ្លងចូលសហគមន៍ក៌ក្រុមនាក់ញៀនល្បែងសុីសងជល់មាននៅតែបន្តរប្រម៉ូលផ្តុំគ្នាយ៉ាងរំភើយ ។

នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១នេះមានសេចក្តីរាយការណ៍ពីស្រុកព្រែកប្រាសព្វខេត្តក្រចេះមកថាមានទីតាំងសង្វៀនជន់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិកំពែង ឃុំព្រែកប្រាសព្វ ស្រុកព្រែកប្រាសព្វ ខេត្តក្រចេះក្នុងចំការស្វាយ ចន្ទីដែលម្ចាស់សង្វៀនត្រូវបានគេស្គាល់ឈ្មោះ «ផល្លី»កំពុងបេីកលេងយ៉ាងសប្បាយដោយមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡេីយ។

ដោយគេប្រមូលផ្ដុំគ្នាបេីកលេងយ៉ាងគគ្រឹកគគ្រេងដោយ ផ្គេីននឹង រាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាលដែលបានដាក់ចេញឲ្យអនុវត្ដន៍ទាំងអស់គ្នានូវ(៣កុំ៣ការពារ)។

ទោះបីជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យមានការអនុវត្ដន៍ទូទាំងប្រទេសក្ដី ក៌គេនៅតែសង្កេតឃើញទីតាំងសង្វៀនជន់មាន់ មួយកន្លែងដែល បានប្រមូលផ្ដុំគ្នាបេីកលេងជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ ពលរដ្ឋបានឆ្ងល់ថា៖ ហេតុអ្វីបានជាទីតាំងសង្វៀនជល់មាន់មួយកន្លែងនោះបេីកលេងបានយ៉ាងរលូន ?
ហើយពួកគាត់ បានដាក់ការសង្ស័យថា៖ទំនងជាអាជ្ញាធរមានសមត្ថកិច្ចបេីកភ្លេីងខៀវ ឫមួយម្ចាស់ទីតាំងបានសែនព្រេនអស់ហេីយបានជាមិនបង្រ្កាប..។

បើយោងតាមប្រភពព័តមានច្បាស់ការ ពីអ្នកចេញចូលលេងល្បែង ទីតាំងខាងលើបានឲ្យដឹងថា៖ ទីតាំងនោះគឺជាក្ដីសុខសាន្ដសម្រាប់ពួកគេលេងដោយគ្មានក្ដីព្រួយបារម្ភឡើយហេីយគ្មានសមត្ថកិច្ចណាមករំខាននោទេ។

ពាក់ព័ន្ធនឹងករណីនេះដែរគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»យើងមិនអាចសុំការបំភ្លឺបកស្រាយពីលោក បាននៅឡើយទេ.។

ទោះបីជាយ៉ាណាសារព័ត៌មានយើងរងចាំបកស្រាយបំភ្លឺជូនវិញរាល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

ប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសលោក ឯកឧត្ដមអភិបាលខេត្តក្រចេះនិងលោក ស្នងការខេត្ដក្រចេះ មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕(នៅមានភាគបន្ត)…

ដោយ៖អ្នកប្រមាញ់ ព័ត៌មាន

adm

Leave a Reply

Your email address will not be published. Required fields are marked *