ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណី លួចឆក់ កាបូប

ភ្នំពេញ ៖​ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលា ម៉ោង១២​ និង២០នាទីរំលង អាធ្រាត្របន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញាបាន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាន នាយកដ្ឋានទទួលផែន សហការកម្លាំងជំនាញ អធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានបង្រ្កាបករណី លួច មានស្ថានទម្ងន់ទោស(ឆក់ កាបូប) ដោយឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់រួមមាន ៖ ទី១ ឈ្មោះ ឡ ក ម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ, ទី២ ឈ្មោះ ធ ស ប ញ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ផេង សុវីរៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ ត្រង់ចំណុចផ្ទះសំណាក់ ដេវីតថ្មី ផ្លូវ ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី មានករណី លួចមានស្ថានទម្ងន់ទោស(ឆក់ កាបូប)
លើស្រ្តីជនបរទេស ជនជាតិសឹង្ហបុរី ត្រង់ ចំណុចផ្លូវ៦៣ ចន្លោះ ផ្លូវ៣៣៤ ដល់ផ្លូវ៣៣២ សង្កាត់ បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានសម្រេស។

បន្ទាប់ពីបង្រ្កាបបានជនសង្ស័យខាងលើការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានប្រគល់ជនសង្ស័យខាងលើ អោយការិយាល័យសួរចម្លើយ ដើម្បីធ្វើការរសាកសួរ និងចាត់ការតាមនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *