(កោះកុង) ៖ អាជ្ញាធរខេត្តកោះកុង បានរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ចំនួន២បន្ថែមទៀតដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ បន្ទាប់ពីភូមិសាស្ត្រខេត្តកោះកុង នៅតែបន្តមានការឆ្លងរាលដាលឥតឈប់ឈរ ។ ជាក់ស្តែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានសហការជាមួយមន្ត្រីជំនាញសុខាភិបាលចុះរៀបចំមណ្ឌលព្យាបាលថ្មីនៅអាគាររៀបអាពាហ៍ពិពាហ៍(តារី តុការ) និងមជ្ឈមណ្ឌល (ស៊ូន នឹង ) ដែលទីតាំងទាំង២នេះ សុទ្ធសឹងជាទីតាំងដែលធំទូលាយ មិនបង្ករការលំបាកដូចកាលពីមុនទៀតទេ ខណៈអាជ្ញាធរជំនាញ និងមន្ទីរសុខាភិបាល កំពុងរៀបចំបំពាក់ឧបករណ៍សម្ភារប្រើប្រាស់ទំនើបស្របតាមបែបផែនបច្ចេកទេស របស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានដាក់ចេញ។ បន្ថែមលើនេះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ថា កន្លងមកលោកពិតជាទទួលស្គាល់ថា អ្នកជំងឺកូវីដ-១៩ ដែលសម្រាប់ព្យាបាលនៅតាមមណ្ឌលព្យាបាលនានា ពិតជារងការខ្វះខាត ស្ទើរទាំងស្រុង ក្នុងនោះមានដូចជា ទឹក ភ្លើងអគ្គិសនី កន្លែងដេក បន្ទប់ទឹក កន្លែងទទួលទានអាហារ ជាដើម ។ លោកបានបន្តថា ទីតាំងទាំង២ខាងលើ និងត្រូវបានរៀបចំរួចរាល់នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយលោកក៏ជឿជាក់ថា បងប្អូនដែលមកសំរាលព្យាបាលជំងឺនៅទីនេះ និងមិនមានការលំបាកដូចទីតាំងមុនៗនោះដែរ ។ ជាចុងក្រោយលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង […]
(កំពង់ចាម) នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយឯកឧត្តមអភិបាលរងខេត្ត, លោកនាយករដ្ឋបាល, មន្ទីរ-អង្គភាពជំនាញ, អាជ្ញាធរក្រុង-សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យសំណង់អាគារសង្កាត់បឹងកុក ស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលទើបនឹងសង់រួចរាល់ ១០០ភាគរយ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម៕
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀតផងដែរ។ នៅក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី និងលោក Vitit Muntarbhorn បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានគ្នាប្រកបដោយភាពស្និទ្ធស្នាល និងក្នុងន័យស្ថាបនាលើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖ (១)-អំពីការអនុវត្តអនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តស្របតាមអនុសាសន៍នានា ប៉ុន្តែ បច្ចុប្បន្ន អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនេះ កំពុងត្រូវបានត្រួតពិនិត្យដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិដើម្បីកុមារ ហើយក្រសួងយុត្តិធម៌នឹងចូលរួមពិនិត្យ និងអនុវត្តអនុសាសន៍ទាំងឡាយណាពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ក្រោយពីទទួលបាននូវអនុសាសន៍ទាំងនោះ។ (២)-អំពីភាពចង្អៀតណែនក្នុងពន្ធនាគារ៖ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ត្រូវចាប់ផ្តើមចេញពីការរកឱ្យឃើញនូវឫសគល់ពិតប្រាកដនៃបញ្ហា ហើយត្រូវតែដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះ […]