ព័ត៌មានរាយការណ៍

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ ជាច្រើនកន្លែងនៅស្រុកពាមរក៌ កំពុងរីកដូចផ្សិត!

(ខេត្តព្រៃវែង)៖ទីតាំងបើកលេងល្បែងសុី ភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ ជាច្រើនកន្លែងនៅតាមក្នុងផ្ទះលក់កាហ្វេស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿងនិងឃុំផ្សេងៗទៀត ក្នុងស្រុកពារក៍ ខេត្តព្រៃវែង។

តើមូលហេតុអ្វីបានជាមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានមិនព្រមចុះទប់ស្កាត់នឹងបង្ក្រាបឬមួយបានលាបសក្ការៈពីម្ចាស់ទីតាំងរួចហើយមើលទៅ?។

ប្រជាពលរដ្ឋរស់នៅជិតទីតាំងទាំងនោះបានបង្ហើបប្រាប់ថា៖ ម្ចាស់ទីតាំងដើបើកល្បែងសុីសងខាងលើ បើកដំណើរការបានយ៉ាងរលូន។ ជាក់ស្តែងនៅផ្ទះឈ្មោះពេទ្យ មាន នៅខាងកើតសាលាឃុំអ្នកលឿងតែម្ដង នេះបើយោងតាម ប្រភព ដែលអង្គភាពយើងខ្ញុំ ទទួលបានកាលពីថ្ងៃទី១៤ ខែ មិថុនាឆ្នាំ២០២៣នេះនិងនៅឃុំផ្សេងៗជាច្រើនកន្លែងទៀត ក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង។ គ្មានមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះធ្វើការទប់ស្កាត់ធ្វើការចុះបង្ក្រាបឡើយគឺនៅតែឲ្យមានការជួបជុំគ្នាលេងយ៉ាងគឃើ្លន។

ពលរដ្ឋ បានត្អូញត្អែរប្រាប់សារព័ត៌មានយើងខ្ញុំថា៖ មន្ត្រីក្នុងមូលដ្ឋានខាងលើនេះបម្រើប្រជាពលរដ្ឋឬមួយបម្រើឲ្យពួកបនល្បែងស៊ីសងទាំងនោះ។  ពួកគាត់បន្តរទៀតថា រស់នៅសព្វថ្ងៃមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខជាខ្លាំង÷ ខ្លាចចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ជាក់ស្ដែង៖នៅថ្ងៃទី១៥,០៦,២០២៣នេះសារព័ត៌មានយើងបានចុះទៅយកព័ត៌មាននៅឃុំអ្នកលឿង មានឃើញផ្ទះលក់ការហ្វេ និងឃុំផ្សេងៗ ដែលទីតាំង ចាក់បញ្ចាំងតាមកំព្យួទ័រ មាន់ជល់អនឡាញពិតប្រកដមែននៅក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង។

ពាក់ព័ន្វរឿងលេងល្បែងសុី ភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញជាច្រើនកន្លែងនៅក្នុងផ្ទះលក់កាហ្វេទាំងនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកមេប៉ុសិ៍ឃុំអ្នកលឿងបានទេព្រោះគ្មានលេខទុរស័ព្ទ។

ចំណែកលោកសេង ពន្លក អធិការស្រុកពាមរក៌ សារព័ត៌មានយើងមិនអាចសុំកាបកស្រាយឫបំភ្លឺបានទេព្រោះខលមិនចូលហើយសារព័ត៌មានយើងបានដាក់តាមប្រព័ន្ធអេឡិចទ្រនិច«Telegram»ទៀតលោកមើលហើយតែមិនតប។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មាន ។

ដូច្នេះហើយប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ជា សុមេធី អភិបាលខេត្តនិងលោកឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងគួរតែមានវិធានទប់ស្កាត់និងបង្ក្រាបផងព្រោះថាទីតាំងល្បែងសុីសងខាងលើនេះបើកលេងរាងរាល់ថ្ងៃជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យនិងរិះគន់ថា៖ ត្រូវដង ត្រូវផ្លែគ្នា។ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕នៅមានបន្តរ

adm

Leave a Reply

Your email address will not be published. Required fields are marked *