ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលសង្កាត់គយត្របែក៖ អ្នកទទួលការគម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេ អនុវត្ត បានត្រឹមត្រូវតាមល័ក្ខខណ្ឌ នៃកិច្ចសន្យា និងលក្ខណៈបច្ចេកទេស !

ខេត្ដស្វាយរៀង៖ក្រោយពីអង្គភាពសារព័ត៌មានយើងចុះផ្សាយពាក់ព័ន្ធនិងការដេញថ្លៃគម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង មានចំណងជើងថា(គម្រោងដាក់ដេញថ្លៃក្នុងតម្លៃទាប តើការសាងសង់កែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានគុណភាព ត្រឹមត្រូវតាមស្តង់ដា តាមបច្ចេកទេសដែរឬទេ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ?

កាលពីថ្ងៃទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋបាលសង្កាត់គយត្របែកបំភ្លឺថា៖ រដ្ឋបាលសង្កាត់គយត្របែក មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា រដ្ឋបាលសង្កាត់ បានរៀបចំដេញថ្លៃគម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេប្រវែង ២៧២ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ប្រើប្រាស់មូលនិធិសង្កាត់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣. បានរៀបចំតាមនីតិវិធី ដំណើរការទៅដោយរលូនពុំមានបញ្ហាអ្វីឡើយ និងបានប្រកាសក្រុមហ៊ុនដែលដេញថ្លៃជោគជ័យជាអ្នកទទួលការ ជាសាធារណៈ។ អ្នកដេញថ្លៃឈ្នះនឹងត្រូវចុះកិច្ចសន្យាជាមួយសង្កាត់ ដែលត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាម គំនូសប្លង់ សេចក្តីលម្អិតបច្ចេកទេស និងល័ក្ខខណ្ឌ នៃកិច្ចសន្យា ហើយក្នុងការអនុវត្តការសាងសង់កន្លងមក និង នៅពេលខាងមុខនេះ សង្កាត់មានគណៈកម្មការលទ្ធកម្ម គណៈកម្មការគ្រប់គ្រងគម្រោង តំណាងម្ចាស់គម្រោង ចុះពិនិត្យផ្ទាល់ជាប្រចាំនៅការដ្ឋាន និងមានមន្ត្រីជំនួយបច្ចេកទេស តែងតែពិនិត្យ ណែនាំអ្នកទទួលការ ឱ្យអនុវត្ត បានត្រឹមត្រូវតាមល័ក្ខខណ្ឌ នៃកិច្ចសន្យា និងលក្ខណៈបច្ចេកទេស។ ដូចច្នេះ រដ្ឋបាលសង្កាត់គយត្របែក សូម ច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន ដែលបានចុះផ្សាយពាក់ព័ន្ធនឹងការដេញថ្លៃគម្រោងមូលនិធិសង្កាត់គយត្របែក មាន ការចម្រូងចម្រាស និងព្រួយបារម្ភអំពីគុណភាពសំណង់ ដោយក្រុមប្រឹក្សាសង្កាត់យើងខ្ញុំតែងតែ បាននឹងយកចិត្ត ទុកដាក់ពិនិត្យ តាមដាន យ៉ាងល្អិតល្អន់ក្នុងដំណើការនៃការសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាឱ្យបានការបើ ប្រាស់ថវិកាមូលនិធិសង្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើសូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន។

សូមរំលឹកដែរថារដាក់ដេញថ្លៃគម្រោងកែលម្អរផ្លូវដីក្រាលបេតុងអាមេ នេះធ្វើឡើងនៅសាលាសង្កាត់គយត្របែក វេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងសាលាសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងនោះដែរគម្រោងដាក់ដេញថ្លៃកែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានប្រវែង២៧២ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោងនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ឃើញមានក្រុមហ៊ុនចំនួន ៩ ក្រុមហ៊ុន បានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ ដេញបញ្ចុះតម្លៃទាប ដោយគម្រោងប៉ាន់ស្មាន៖១៥៧,៩២៤,២០០រៀល ហើយតម្លៃដែលដេញថ្លៃបានក្នុងតម្លៃទាបជាងគេអាចទទួលយកបានគឺ ៖ ៥៥,៥០០០០០រៀល របស់ក្រុមហ៑ុន សូ ចាន់រ៉ា ជាអ្នកទទួលការសាងសង់ ក្រោម៥០ភាគរយ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *