ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរបិទផ្លូវអស់ បែកគំនិតទិញអាវសមត្ថកិច្ចយកមកពាក

ខេត្តកណ្ដាល ៖ យោងតាមសេចក្តីរាយការណ៍បឋមរបស់សមត្ថកិច្ចខេត្តកណ្ដាល បានឲ្យដឹងថា កាលពីវេលាម៉ោង៩ នឹង៣០ នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី គ្រងឯកសណ្ឋានក្លែងធ្វើជា មន្ត្រីនគរបាលជាតិ ដែលជាល្បិចងាយស្រួលក្នុងការឆ្លងកាត់គោលដៅត្រួតពិនិត្យ របស់សមត្តកិច្ចក្នុងហេតុការអនុវត្តនូវវិធានបំរាមគោចរ ។

បុរសរូបនេះឈ្មោះ​ រ៉េត​ បញ្ញា​ អាយុ ២៦ឆ្នាំ មុខរបរមិន​ពិត​ប្រាក មានទីលំនៅភូមិ​ ក្រាំង​ធ្មៃ​​ ឃុំ​គោកត្រប់​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល ។ ជាមួយនោះផងដែរសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈជាប់ខ្លួនរួមមាន ៖ ១ – ម៉ូតូម៉ាក​ ស៊ុយសាគី​ Viva ពណ៌ ខ្មៅ​១គ្រឿងផលិត ឆ្នាំ ២០០៦ ពាក់ស្លាកលេខ​ កណ្តាល​ 1C 2124 ។ ២ – ទូរស័ព្ទ​ដៃ​១​ គ្រឿង​ម៉ាក​ Iphone 5s ពណ៌​ ទឹកមាស (ខូច​) ។ ៣ – ខ្សែ​ក្រវាត់​ ១​ ក្បាល​ដែករូប​ សិង្ហ​ ៤ – មួក​១​ ពណ៌​ ខ្មៅ​ មាន​ព្រះ​សង្ហារ ៥- សម្លៀកបំពាក់ឯកសណ្ឋាន​ នរគបាលជាតិ​១ឈុត ​(១​កំប្លេរ) ។ ៦ – ស្បែក​ជើង​ក​ វែង​១​ គូរ ។ ៧ – វិទ្យុ​ទាក់ទង​១​ គ្រឿង​ម៉ាក​ MOTOROLA ។ ៨ – ប័ណ្ណ​ ប​ ស​ ស​ ១​ សន្លឹក​ មាន​បិតរូបថត​ នរគបាលជាតិ​ ២​ សន្លឹក​ និង​ រូបភាព​ សុីវិល​ ១​ សន្លឹក​ ។

ប្រភពព័ត៌មានទទួលបាន ឱ្យដឹងបន្តថា នៅវេលាម៉ោងខាងលើបុរសរូបនោះ បានធ្វើដំណើរដោយជិះម៉ូតូ១គ្រឿង ក្នុងសម្លៀកបំពាក់ឯកសណ្ឋានជានគរបាលជាតិ ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ ដើម្បី​ទៅ​ផ្ទះ​របស់​ឈ្មោះ​ ម៉ៅ​ ស្ថិត​នៅ​ភូមិ​​ ព្រែក​អង្គុញ​ ឃុំ​សៀមរាប​ ស្រុកកណ្តាលស្ទឹង ។ លុះពេល​ជិះ​ទៅជិតដល់ផ្ទះរបស់ម៉ៅ​ ជនសង្ស័យ​បាន​ឆ្លង​កាត់​គោលដៅ​របស់​ប្រជាការពារ​ ដែលជាមណ្ឌលសកម្មភាព​ក្នុងការប្រយុទ្ធប្រឆាំង​ជំងឺ​កូវិត​១៩​ របស់ភូមិ​ព្រែក​អង្គុញ​ ដែលមានប្រជាការពារ​ឈរយាមនៅទីនោះ​ ហើយពេលនោះ​ក៏ត្រូវកម្លាំង​ប្រជាការពារ​ឃាត់ធ្វើការសួរ​នាំ​ ។

ខណៈពេលប្រជាការពារឃាត់សួរ បុរសរូបនោះបាន​ស្តី​បន្ទោស​ និងបានងរករឿងប្រជាការពារ​ រួចបានដើរចូលទៅ​ផ្ទះ​របស់​ឈ្មោះ​ម៉ៅ​បាត់​ទៅ​ ។ ដោយមានការ​សង្ស័យ​កម្លាំង​ប្រជាការពារ​ បានទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​សៀមរាប​ ដើម្បីឲ្យដឹងពីសកម្មភាព និងទង្វើដែលជននេះបានប្រព្រឹត្តមកលើកម្លាំងកំពុងអនុវត្ត នូវផែនការការពារ និង រាំងខ្ទប់ ផលប៉ះពាល់ជំងឺរាតត្បាតវីរុសកូវី-១៩ ។

ក្រោយពីពេល​ទទួល​មាន​របាយការណ៍ភ្លាម​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​សៀម រាប​បាន​ចុះទៅដល់​ នឹងបានឃាត់ខ្លួន​បុរសរូបនោះយកទៅសាក សួរ​នៅនគរបាលប៉ុស្តិ៍ ទើបដឹងថាជាជនក្លែងបន្លំគ្រងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ដើម្បីងាយស្រួលក្នុងការឆ្លងកាត់ នឹងបំឡះទីពីភូមិមួយទៅភូមិមួយ ពីកន្លែងមួយទៅកន្លែងមួយ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្ត ក្នុងអំពើដែលខុសនឹងច្បាប់ហាមឃាត់ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *