ព័ត៌មានសន្តិសុខសង្គម

ព្រំដែនកម្ពុជា-ថៃ​ បានបេីកដំណេីរការឡេីងវិញ​ហើយ បន្ទាប់ពីបានបិទអស់រយះពេល១៤ថ្ងៃ កន្លងមក ក្នុងនោះដែរ អជ្ញាធរកំពុងរឹតបន្តឹងលើការធ្វើតេស្តកូវីដ១៩.!

(បន្ទាយមានជ័យ)៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ថ្ងៃនេះព្រំដែនកម្ពុជា-ថៃ​ បានបេីកដំណេីរការឡេីងវិញ​បន្ទាប់ពីបិទព្រំដែនរយះពេល១៤ថ្ងៃ និងមានពលករខ្មែរជាប់គាំងតាមព្រំដែនថៃ ត្រូវបានកងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែន​ និងក្រុមគ្រូពេទ្យកំពុងទទួលពួកគាត់​ និងរៀបចំធ្វេីតេស្តរហ័សរកមេរោគកូវីដ-១៩ មុនបញ្ជូនទៅធ្វេីចត្តាឡីស័ក​។

សូមបញ្ជាក់ថា ដោយមានបទបញ្ជាផ្ទាល់ ឧត្តមសេនីយ៍ត្រី «សឹង្ហ ទុំ» មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១
កម្លាំងអន្តរាគមន៍របស់កងពល បានកំពុងសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងទ័ពខ្មៅ-ថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែ ទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

លោកមេបញ្ជាការ កងពលបានគូសបញ្ជាក់ថា ក្រៅពីជួយសម្រួលពួកគាត់ ចូលមកទឹកដីខ្មែរ ត្រួតពិនិត្យសុខភាព និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ គឺបន្តឈរជើងរឹតបណ្តឹងបំពេញប្រតិបត្តិការ ល្បាត ទប់ស្កាត់ ការលួចឆ្លងដែន ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ធានាកុំអោយមានឆ្លងរាលដាលចូលក្នុងសហគមន៍ នូវមេរោគកូវីដ-១៩ បម្លែងថ្មី ប្រភេទដែលតា (Delta)។

ជាពិសេសសូមអោយកងកម្លាំងជួរមុខទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលឃាត់ពលករ ដោយសារពលករមួយចំនួនដែលវិលត្រឡប់មកពីប្រទេសថៃ អាចនិងមានវិជ្ជមានមេរោគកូវីដ១៩ បម្លែងថ្មី ប្រភេទដែលតា (Delta)៕
ដោយ ៖សុវណ្ណារាជ

adm

Leave a Reply

Your email address will not be published. Required fields are marked *