ព័ត៌មានជាតិ

អបអរសាទរ👏 ឯកឧត្តម សួន សុម៉ាលីន ត្រូវបាន ព្រះមហាក្សត្រកម្ពុជាតែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង!

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម សួន សុម៉ាលីន ជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ម្ចាស់ទន្លេមេគង្គ ទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

គួរជម្រាបថា ឯកឧត្តម សួន សុម៉ាលីន ត្រូវបានតែងតាំងជំនួស ឯកឧត្តម ជា សុមេធី ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *