ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់ប្រភេទអនឡាញកំពុងពេញនិយម នៅស្រុកតាំងគោក

(ខេត្តកំពង់ធំ) ៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យអង្គភាពសារព័ត៌មានយើង បានដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់អនឡាញបង្កប់នៅក្នុងហាងកាហ្វេមួយកន្លែង ខាងជើងផ្សារតាំងគោក នៅក្បែរ អធិការដ្ឋាននគរបាលស្រុកតាំងគោក ប្រហែល៧០ម៉ែត្រតែប៉ុណ្ណោះ ស្ថិតក្នុងភូមិ កាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ កំពុងបើកដំណើរលេងយ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោកញ្ជ្រៀវអឹងកងលាន់ឮសំឡេងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញេីតនិងអាជ្ញាធរ ,សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

គេសង្កេតឃើញថា នៅស្រុកតាំងគោក មាន៥ឃុំ ដែលមានផ្សារលក់ដូរ សុទ្ទតែមានល្បែងសុីសងជល់មាន់អនឡាញតាមរោងកាហ្វេ ។

ទី១. ឃុំសូយោង, ទី២. ឃុំទ្រាល, ទី៣. ឃុំអណ្តូងពោធិ៍, ទី៤. ឃុំច្រនាង, និងទី៥ ឃុំពង្រ ពលរដ្ឋ បានត្អូញត្អែរនិងអស់សង្ឃឹមទៅលើ លោក សន តាល់ អធិការ ស្រុកតាំងគោក គ្មានវិធានការទៅលើមន្ត្រីក្រោមឱវាទបង្ក្រាបនូវបទល្មើសល្បែងស៊ីសង ជល់មាន់នឹងបៀរការ៉ាត់ ពាសវាលពាសកាលនៅក្នុងទឹកដីរបស់ខ្លួនគ្រប់គ្រង ធ្វើឱ្យពួកគាត់រស់នៅយ៉ាងភ័យខ្លាចអំពីបញ្ហាអសន្តិសុខ ដូចជា ចោរលួច ចោលឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ពលរដ្ឋបានលើកឡើងថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយទេដឹងបានជាទីតាំងល្បែងស៊ីសងប្រភេទអនឡាញនេះបើកបានយ៉ាងរលូនទៅវិញដោយមានកិច្ចសន្យាហើយនោះ។

ពលរដ្ឋលើកឡើងបន្ដថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ទាក់ទិនករណី បនល្បែង ជល់មាន់ តាមអនឡាញនៅតាមរោងកាហ្វេ នេះលោក សនតាល់ អធិការស្រុកតាំងគោក បានប្រាប់មក អង្គភាពសារព័ត៌មានយើង ថាចាំឲ្យគេចុះទៅមើលលោកបានបញ្ជាក់បន្ថែមថាទីតាំងខាងលើ លោកធ្លាប់បានកោះហៅម្ចាស់ហាងកាហ្វេ ឈ្មោះណាក់នោះមកធ្វើកិច្ចសន្យាម្តងហើយ។

គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *