ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនល្មោមកាមម្នាក់..ដាក់ពន្ធនាគារ ពីបទរំលោភសេពសន្ថវ:ទៅលើកូនស្រីដើមរបស់ខ្លួន.!

(កណ្ដាល)៖ជនសង្ស័យម្នាក់បានរំលោភសេពសន្ថវ:កូនស្រីដើមត្រូវបាន លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរតុលាការ
ខេត្តកណ្ដាលបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១
នេះ។

ជនត្រូវចោទ អាយុ៣៩ឆ្នាំ រស់នៅឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល ត្រូវជាឪពុកចុងកុមារីរងគ្រោះ។

ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៤១០ដកឃខ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ចេញដោយលោក ជួន វណ្ណៈ ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចម្ការស្វាយ ក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

តាមចម្លើយកុមារីរងគ្រោះបានបញ្ជក់ថា ជនសង្ស័យបានចាប់រំលោភលើខ្លួនជាច្រើនដងមកហើយ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ តែខ្លួនមិនហ៊ានយករឿងនេះ និយាយ
ប្រាប់គេទេ ដោយជនសង្ស័យបានគំរាមកំហែងថា “ប្រសិនបើគេដឹងរឿងនេះ អញនឹងវ៉ៃឱ្យងាប់ឬអារកសម្លាប់ចោល”។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់រំលោភកុមារីរងគ្រោះប្រាកដមែន ដោយធ្លាប់រំលោភបានចំនួន២លើក គឺលើកទី១ នៅអំឡុងដើមឆ្នាំ
២០២០ តែមិនចាំថ្ងៃខែនោះទេ ហើយបានប្រហែលបីថ្ងៃក្រោយមកទើបរំលោភជាលើកទី២ម្ដងទៀត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *