ព័ត៌មានសន្តិសុខសង្គម

ទំនាស់ពាក្យសម្តីតិចតួច រឿងលេងបាល់ទះ ក៏បានបង្ករជាកំហឹងលើកដៃសម្លាប់ ភាគីម្ខាង.នៅខេត្តតាកែវ.!

(ភ្នំពេញ)៖ទំនាស់ពាក្យសម្ដីក្លាយជាអំពើឃាតកម្មកាប់សម្លាប់បុរសម្នាក់នៅភូមិខ្នារទង់ឃុំកុមារាជាស្រុកបាទីខេត្តតាកែវកាលពីយប់ថ្ងៃទី១៩ ខែមិថុនាកន្លងទៅ.. សមត្ថកិច្ចបានបំបែកសំណុំរឿង និងចាប់ជនសង្ស័យ បានចំនួន៣នាក់ ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងកម្លាំងមូលដ្ឋានបានស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២២នខែមិថុនានេះ ទើបកំណត់បានទីតាំងលាក់ខ្លួន របស់ជនសង្ស័យទាំង៣នាក់និងឈានទៅដល់ការចាប់ខ្លួនបាននៅវាលស្រែក្នុងភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ,ទី២ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នាំពីរនាក់នេះជាបងប្អូនបង្កើត និងទី៣ ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ។

ទាំង៣ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ឯជនរងគ្រោះឈ្មោះ មាំង ខែមរ: អាយុ២៧ឆ្នាំ រងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេងបណ្ដាលស្លាប់នៅមុខផ្ទះជនរងគ្រោះ។

ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរ: បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសម្តីក្នុងពេលលេងបាល់ទះ។ចំពោះជនសង្ស័យទាំងបីនាក់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ឱ្យនគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕ សហការី

 

adm

Leave a Reply

Your email address will not be published. Required fields are marked *