ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិនបើករថយន្តសេរីទំនើប បុកម៉ូតូ ហើយព្យាយាមរត់គេចខ្លួន បណ្តាលឲ្យធ្លាក់ក្នុងអូរ

(ខេត្ដព្រះសីហនុ )៖ បុរសជនជាតិចិនបើករថយន្ដសេរីទំនើបម៉ាក PORSCHE ១គ្រឿង បុកប៉ះនិងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចបន្តបើករត់គេចចេញពីកន្លែងកើតហេតុ ភ័យពេកបើកធ្លាក់ប្រឡាយរងការខូចខាតយ៉ាងដំណំ កាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ចំណុចផ្លូវ៥០០ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដស៊េរីទំនើបម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1698 មួយគ្រឿងបើកបរដោយជនជាតិចិន និងមានអ្នករួមដំណើរជាមួយ៥នាក់ បានបើកបុកប៉ះនិងម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-1006 បណ្ដាលឲ្យមានបុរសម្នាក់ រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ចំណែករថយន្ដខាងលើបានព្យាយាម បន្តបើករត់គេចពីកន្លែងកើតហេតុ ដល់ចំណុចផ្លូវកោង (ផ្លូវ300) ជិតបន្ទាយប៉េអឹមខេត្តព្រះសីហនុ ស្រាប់តែបួងចង្កូតមិនទាន់ ជ្រុលធ្លាក់អូរប្រឡាយបណ្ដាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ។ រីឯមនុស្សនៅក្នុងរថយន្ដរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការខេត្តព្រះសីហនុ បានចុះមកដល់ធ្វើការវាស់វែង យករថយន្ដរួមទាំងម៉ូតូ ទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ និងឃាត់ខ្លួនតៃកុងរថយន្ដ និងបន្តដោះស្រាយតាមច្បាប់ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *