(ខេត្តកណ្តាល)៖ម្ដាយស្រែកទ្រហោយំព្រោះតែបាត់បង់កូនទាំងទ្វេជាទីស្រឡាញ់ស្មើនឹងកែវភ្នែកទាំងពីរលុងទឹកក្នុងរណ្តៅជីកដាក់លូបង្គន់បានលុងទឹកស្លាប់ទាំង២ហេតុការនេះបានកើតឡើងនៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១៥នឹង៣០នាទី ដែលស្ថិតនៅត្រង់ចំណុចភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កុមារាកុមារី ០២ នាក់វាយឈ្មោះ៖
១-ឈ្មោះសុីម គុជនីម ភេទស្រី អាយុ៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស.
២-ឈ្មោះសុីម គុជលៀងភេទប្រុសអាយុ៤ឆ្នាំជនជាតិខ្មែរ ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើតមានទីលំនៅភូមិឃុំកើតហេតុ។បើតាមការអោយដឹងពីឈ្មោះ ឌុច ប៉ុកភេទស្រីអាយុ៥៥ឆ្នាំមានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលត្រូវជាជីដូនជនរងគ្រោះបានប្រាប់អោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានភ្លៀងធ្លាក់មួយមេយ៉ាងធំកុរារងគ្រោះពីរនាក់បងប្អូនបានទៅលេងទឹកភ្លៀងនៅខាងក្រោយផ្ទះចំណែកខ្លួនជាជីដូនក៏មិនចាប់អារម្មណ៍ នៅរវល់ដងទឹកដាក់ពាងក្រោមពេលភ្លៀងរាំងក៏មិនឃើញចៅទាំងពីខ្លួនក៏បាន ដើររកស្រាប់តែប្រទះឃើញចៅទាំងពីរលុងទឹករណ្តៅដីជីកដាក់លូបង្គុននៅខាងក្រោយផ្ទះ។
បញ្ចាក់:ជនរងគ្រោះទាំងពីរឪពុកម្តាយបានចេញទៅធ្វើការឆ្ងាយពេលយប់បានត្រឡប់មកដល់ផ្ទះវិញដោយទុកអោយជីដូនជាអ្នកមើលថែ។
ក្រោយពីទទួលបានព័ត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញបច្ចេកទេសស្រុកកៀនស្វាយ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះបានចុះដល់ចំណុចកើតហេតុពិនិត្យសាកសពជនរងគ្រោះឃើញថាកុមារងគ្រោះទាំងពីពិតជាស្លាប់ដោយសារលុងទឹកប្រាកដមែនហើយក្រុមគ្រួសារបានទទួលស្គាល់ហើយក៍ប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។