ព័ត៌មានសន្តិសុខសង្គម

សង្ស័យអុចធូបសែនថ្ងៃសីលបង្កជាអគ្គីភ័យឆេះផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍

(ភ្នំពេញ)៖ មានករណីអគ្គីភ័យឆាប់ឆេះវិហារចិនមួយកន្លែងដោយសង្ស័យថាបណ្ដាលមកពីអុជធូបសែនថ្ងៃសីលហើយម្ចាស់ទីតាំងបិតទ្វា រួចចេញទៅក្រៅ។ហេតុការណ៍នេះបានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានចូលទៅអុជធូបនៅក្នុងវិហារចិនខាងលើ ហើយបន្ទាប់មកម្ចាស់ទីតាំងបានបិទទ្វារ រួចបានចេញទៅក្រៅស្រាប់តែក្រោយមកមានផ្សែងហុយចេញពីក្នុងវិហារចិននោះ ទើបប្រជាពលរដ្ឋដែលនៅជិតខាងបានទំនាក់ទំនងទៅសមត្ថកិច្ចជួយអន្តរាគមន៍ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យ ដោយបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យចំនួនមួយគ្រឿងជួយធ្វើអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួនឡានទើបអគ្គិភ័យនេះរលត់ទៅវិញ។

ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ នឹងមិនមានការឆាបឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលនៅជិតខាងនោះឡើយ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនដែលនៅក្នុងវិហារ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *