(ខេត្ដស្វាយរៀង)៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ បានត្អូញត្អែរថា ទីតាំងនៅខាងមុខមន្ទីពេទ្យបង្អែកខេត្ដស្វាយរៀងជាប់របងវិទ្យាល័យស្វាយរៀងពោធិ៍ពេញទៅដោយសំរាមដែលបង្កឡើងដោយក្រុមអាជីវក លក់ដូរ។
ពលរដ្ឋបានលើកឡើងថា នៅខាងមុខមន្ទីពេទ្យបង្អែកខេត្ដស្វាយរៀងក៍ដូចជាវិទ្យាល័យស្វាយរៀងលោកនាយកសាលានឹងលោកប្រធានមន្ទីពេទ្យបានខិតខំរៀបចំបានស្អាតតែបែរជាក្រុមអាជីវករនាំគ្នាមកលក់ដូរបានយកសំរាមមកចោលមានភាពរញ៉េរញ្ញ៉ៃបង្កអោយប៉ះពាល់បរិស្ថាននិងសោភណ័ភាពទីក្រុងផងដែរ។
ប្រជាពលរដ្ឋ បានបន្ដថា ក្រុមអាជីវករ ដាក់លក់ដូរនៅទីនេះ ទោះបីជាអាជ្ញាធរក្រុង ក៏ដូចជាគណៈកម្មការ និងសន្តិសុខសណ្ដាប់ធ្លាប់បានណែនាំ អប់រំ និង មានវិធានការជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែ អ្វីៗហាក់បានតែមួយរយៈពេលខ្លី ប៉ុណ្ណោះ ពោលគឺដូចវែកចកអញ្ចឹង ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋក៍ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ បានសំណូមពរដល់លោក ណុបចំរើន អភិបាលក្រុងស្វាយរៀង ជួយរកដំណោះស្រាយ ពោលគឺ អាចឱ្យក្រុមអាជីវករ យកសំរាមទៅចោលអោយបានត្រឹមត្រូវឬក៍ឲ្យក្រុមអ្នកលក់ដូរនៅលក់កន្លែងណាមួយ ដែលសមរម្យ ដើម្បីជីវភាព និងសោភណ័ភាពទីក្រុងផងដែរ ៕