(ព្រៃវែង)៖ ផ្ដើមចេញពីទំនាស់រឿងការងារប្រធាន«គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន»សាខាស្វាយអន្ទរម្នាក់ ។ បានសម្លាប់នារី ជាបុគ្គលិករបស់ខ្លួនបណ្ដាលឱ្យស្លាប់នៅកន្លែងការងារ។ ប៉ុន្តែក្រោយកើតជនដៃដល់ បានផឹកស្រាស្រវឹង រួចទៅសំរាក.នៅមន្ទីរពេទ្យ ហើយត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនតែម្ដង។ ជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកទី២៧.០៩.២០២១។ សមត្ថកិច្ចបានឱ្យដឹងថា៖ ជនដៃដល់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិល្ហើយ ឃុំស្រុកពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខា(គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន) ស្រុកស្វាយអន្ទរ។ រីឯជនរងគ្រោះឈ្មោះ មុំ ចិន្តា ភេទស្រីអាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង.ជាបុគ្គលិកសាខា(គ្រឹះស្ថានវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន)។ តាមការបំភ្លឺពីម្តាយសពឈ្មោះ សឿ សុវណ្ណរី អាយុ៥០ឆ្នាំ គឺនៅមុនពេលកើតហេតុ នៅវេលាម៉ោង ១០.នាទីព្រឹកថ្ងៃទី២៦.០៩.២០២១។ កូនស្រីរបស់គាត់(ជនរងគ្រោះ)ត្រូវមេរបស់ខ្លួនជា(ជនដៃដល់)ហៅអោយទៅប្រជុំនៅ(គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន)ស្ថិតនៅស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពដដែលបន្តថា៖ រហូតដល់វេលាម៉ោង០៩យប់ ក្នុងថ្ងៃដដែល ទើបទទួលព័ត៌មានថា៖ កូនស្រីរបស់គាត់បានស្លាប់នៅកន្លែងធ្វើការ។ បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម និងមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង។ […]
(កណ្តាល)៖រថយន្តក្រឡុកស៊ីម៉ងត៍បានបើកវ៉ាជែងជ្រុលទៅបុកម៉ូតូបណ្តាលឱ្យមានអ្នករបួសធ្ងន់៣នាក់ឯរថយន្តក្រឡុកស៊ីម៉ងត៍បានក្រឡាប់។ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅលើផ្លូវជាតិលេខ១ក្នុង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។ អ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍ ឈ្មោះ ថា ឌីណា ភេទប្រុស អាយុ២៤ ឆ្នាំ ទីលំនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលបាន រត់គេចខ្លួន។ រថយន្តនេះបានបុកម៉ូតូម៉ាកហុងដា បើកបរដោយឈ្មោះ ជួន អាយុ២៥ឆ្នាំ ឌុបប្រពន្ធ ឈ្មោះ វង្ស នាង អាយុ២៣ ឆ្នាំ និងកូនម្នាក់ឈ្មោះ ជួន ជាតិ អាយុ២ឆ្នាំ អ្នកទាំង៣នាក់ទីលំនៅភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែងបណ្តាលឲ្យរងរបួសធ្ងន់។សមត្ថកិច្ចចុះវាស់វែងនិងយកវត្ថុតាងមករក្សាទុកដើម្បីបន្តចាត់ការ តាមនីតិវិធី៕
(ខេត្តកណ្តាល )៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ពាក់ព័ន្ធករណីផ្សំគំនិតនិងរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់ នៅភូមិព្រែករការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាលកាលពីថ្ងៃសុក្រ១១រោចខែ ស្រាពណ៍ឆ្នាំ ឆ្លូវត្រីស័ក ព.ស. ២៥៦៥ត្រូវនិងថ្ងៃទី ០៣ខែ កញ្ញា ឆ្នាំ ២០២១ ។ ប្រពភពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ម្នាក់ត្រូវជាម្តាយបង្កើតម្នាក់ទៀតត្រូវជាឳពុកចុងជនសង្ស័យទី១មានឈ្មោះ មួង ចាក ហៅ តាក់ ភេទប្រុស អាយុ ឆ្នាំមានទីលំនៅភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ត្រូវជាឪពុកចុង។ ទី២ មានឈ្មោះ ជាន ហ៊ុច ភេទ ស្រី ៥០ឆ្នាំ មានទីលំនៅភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាល។ មុខរបរ មិនពិតប្រាកដ ។ ជនរងគ្រោះមានឈ្មោះ ម ស ម ភេទស្រី […]