យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសបានធ្វើសកម្មភាពលួចនាំមនុស្សចំនួន ៦នាក់ (កុមារ ៣នាក់) ដោយនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅទឹកដីថៃ តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ ក្រោយការឃាត់ខ្លួន ពលរដ្ឋទាំង៦នាក់ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។ ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់៕
