(ខេត្តប៉ៃលិន)៖ ជនសង្ស័យចំនួន៥នាក់ ដែលធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋនៅតាមភូមិយ៉ាងកក្រើក ត្រូវបានកម្លាំងនគរបាលអធិការស្រុកសាលាក្រៅ សហការជាមួយកម្លាំងនគរបាលស្នងការខេត្តឆ្មក់ចុះចាប់ខ្លួនភ្លាមៗ ខណ:ពួកគេធ្វើសកម្មភាពប្លន់រួច នាំគ្នាពួនលាក់ខ្លួននៅក្នុងគុម្ពោធព្រៃវាលស្រែមួយកន្លែង ។ ហេតុការណ៍នគរបាលបង្ក្រាបក្រុមចោរប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនសង្ស័យ ដែលនគរបាលឆ្មក់បង្ក្រាបចាប់ឃាត់ខ្លួនមានចំនួន៥នាក់ រួមមាន ៖ ១-ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ ២-ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ ៣-ឈ្មោះ ទួន ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ទាំងពីរនាក់ រស់ភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ៤-ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៥-ឈ្មោះ យឿន ឈួន […]
(ខេត្តស្វាយរៀង) ៖ បើតាមសមត្ថកិច្ចក្រុងស្វាយរៀងបានអោយដឹងថានៅម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២១មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C.0630 លេខកន្ទុយរឺម៉កភ្នំពេញ 4A.1592 បើកបរមកពីទិសខាងលិចមកទិសខាងកើត នៅលើដងផ្លូវជាតិលេខ ១លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាកនាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយ លោក កែន រិទ្ធី អធិការក្រុងស្វាយរៀងបានបញ្ជាក់ថា៖ រថយន្តកុងតឺន័របង្កជារបស់ក្រុមហ៊ុន ស៊ីកូ តែមិនទាន់ ទទួលបាននូវព័ត៌មានលម្អិតនៅឡើយនោះទេ ដោយតៃកុងរថយន្តកុងតឺន័រ រត់បាត រហូតដល់ម៉ោង នេះ សកម្មភាព ទាញឡានកុងតឺន័រដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើក៏បានរួចរាល់ហើយដែលមកដល់វេលាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ មានការលើកឡើងថា មូលហេតុនៃគ្រោះថ្នាក់ទំនងទី១មកពីទីកន្លែងនេះ មានសភាពងងឹត ទី២ បណ្ដាលមកពីអ្នកបើកបររថយន្តខាងលើមិនស្គាល់ភូមិសាស្ត្រច្បាស់ លាស់ ទី៣ សង្ស័យអ្នកបើករថយន្តធ្វេសប្រហែស ទី៤ សង្ស័យ អ្នកបើកបរ មានជាតិស្រវឹងក្នុងខ្លួន។ ចំណែកអ្នកបើកបររថយន្តបង្កខាងលើក្រោយពីបង្កហេតុរួចក៏បានដើរចោលរថយន្តដោយបន្សល់ទុករថយន្តបង្កហេតុនៅពីលើរូបសំណាកនាគព័ន្ធទុកឱ្យសមត្ថកិច្ចចាត់ចែង៕
ខេត្តសៀមរាប៖ សាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់ លុះជិតភ្លឺក៏បានស្លាប់តែម្តង។ គឺថ្នាំគ្លីនិកឯកជនឈ្មោះស៊ី អិល ស៊ី មានទីតាំង ក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ក៏ប៉ុន្តែខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងដែរថា៖ អ្នកជំងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ ជនរងគ្រោះ ដែលស្លាប់មានឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣០ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប។ លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខា ភិបាលប្រតិបត្តិស្រុកអង្គរជុំ បានអោយព័ត៌មានដឹងថា៖ តាមការសាកសួររបស់លោក ជនរងគ្រោះ ជាអ្នកជំងឺធ្លាប់ទៅព្យាបាលនៅគ្លីនិកខាងលើ។ កាលថ្ងៃទី២០ខែ ឧសភា បានទៅសម្រាកព្យាបាល៣យប់ហើយក៏ចាកចេញ ដោយទទួលយកថ្នាំទៅលេប។ លុះថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១ បានទៅទទួលថ្នាំពីគ្លីនិកខាងលើយកទៅលេបទៀត ហើយវេលាទាបភ្លឺចូលថ្ងៃទី២៤ខែដដែលក៏បានស្លាប់។ តែលោកមិនបានបញ្ជាក់ស្លាប់ដោយសាលេបថ្នាំឬយ៉ាងណានោះទេ។ លោកបន្តថា ចំពោះច្បាប់អនុញ្ញាតបើកអាជីវកម្ម លោកមិនបានដឹងថា មានឬអត់នោះទេ ព្រោះខាងលោកមិនបានចូលរួមអនុញ្ញាតឡើយ។ រីឯលោកប្រធានការិយាល័យបញ្ជាក់ថា៖ ការចុះស្រាវជ្រាវ អំពីករណីមនុស្សស្លាប់ របស់មន្ទីរសុខាភិបាលខេត្ត មិនមានការសហការពីខាងលោក. គណ:គ្រូពេទ្យ និងគ្រូពេទ្យអមតុលាការនោះឡើយ។ ក្រៅពីនោះ ស្រ្តីម្ចាស់គ្លីនិក […]