(ភ្នំពេញ)៖មេល្បែងដ៏ធំមួយរូបឈ្មោះ សូ សំឡូត តែងតែបើកល្បែងស៊ីសងខុសច្បាប់ លេងបៀរជាច្រើនវង់ ដោយចល័តពីកន្លែងមួយទៅកន្លែងមួយ តាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីមេល្បែងដ៏ធំឈ្មោះរូបនេះ នៅតែព្រហើនបើកល្បែងជាបន្តបន្ទាប់ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះនោះឡើយ ។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងមួយកន្លែងដែលមេល្បែងដ៏ធំឈ្មោះ សូ សំឡូត លួចបើកជាវង់បៀរដ៏ធំ ។ ឃ្លាំងមួយកន្លែងនេះស្ថិតនៅលើផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ បើតាមប្រភពព័ត៌មានពីអ្នកជិតខាងឃ្លាំងមួយនេះ បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹង ថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនេះ គឺ ទីតាំងមួយនេះតែងតែមានមនុស្សចេញចូលជាច្រើននិងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានណាឡើយ ។ ទើបតែនៅថ្ងៃនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ចុះបង្ក្រាប ដោយឃាត់បានមេល្បែងឈ្មោះ សូ សំឡូត នៅក្នុងទីតាំងល្បែងនេះនិងអ្នកពាក់ព័ន្ធជាង៣០នាក់ផ្សេងទៀត ។ បច្ចុប្បន្ន មេល្បែងឈ្មោះ សូ សំឡូត និងមនុស្សពាក់ព័ន្ធជាង៣០នាក់ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធីច្បាប់ ។ តាមប្រភពព័ត៌មានដោយឡែកមួយទៀត បានបង្ហើបឲ្យដឹងថា […]
(ពោធិ៍សាត់)៖កម្លាំងនគរបាលក្រុងពោធិ៍សាត់បានចាប់ បុរសម្នាក់ករណីប្រើហិង្សាដោយវាយឪពុកបង្កើតឱ្យបាក់ដៃនៅភូមិរលាបខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២ ខែសីហា។ មន្ត្រីនគរបាលបានឱ្យដឹងថា ករណីហិង្សានេះបង្កឡើងដោយបុរសឈ្មោះ ម៉ាន សេន អាយុ៣៦ឆ្នាំ រស់នៅភូមិកើតហេតុបានយកដំបងឈើមួយកំណាត់ ប្រវែង ៧តឹកមកវាយឪពុកឈ្មោះ កូប ម៉ានអាយុ៦១ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់បាក់ដៃឆ្វេង ។ ករណីនេះបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន ។បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(ភ្នំពេញ)៖សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានប្រាប់អង្គភាពសារព័ត៌មានយេីងបានឲ្យដឹងថា៖ ល្បែងសុីសងឆ្នោតកត់កន្ទុយលេខ វៀតណាមខុសច្បាប់ ដែលជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតខ្មែរ ជាច្រើនកន្លែងនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាក់ស្តែងម្ចាស់ទីតាំង មេឆ្នោតឈ្មោះស្រី រត្ន័ ដែលមានទីតាំងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ កំពុងបើកល្បែងចាក់ឆ្នោត ដែលហៅថាល្បែងកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់កំពុងរីកដុះដាលដូចផ្សិត ក្នុងខណ្ឌច្បារអំពៅ ចំណែកលោក ម៉ៅ សឿត អធិការខណ្ឌនគរបាលច្បារអំពៅ ហាក់មិនមានវិធានការសោះឡើយ។ ប្រជាពលរដ្ឋលេីកលេីងបន្តទៀតថា ល្បែងឆ្នោតវៀតណាមខុសច្បាប់នៅមានជាច្រើនកន្លែងទៀត។ តែបើមេឆ្នោតមានឈ្មោះ ស្រី រត្ន័ សង្ស័យមានខ្សែធំ ឫមានការបើកភ្លើងខៀវ ពីអាជ្ញាធរមានសមត្ថកិច្ច សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ទេដឹង,,,? ទេីបអាចឈរជេីងបានកាន់ខួបប្រាំងខួបវស្សាបានបែបនេះ។ ពលរដ្ឋលេីកឡើងបន្តរទៀតថា៖ សង្ស័យអាជ្ញាធរមានសមត្ថកិច្ចបានទទួលលាភសក្ការៈ ពីមេឆ្នោតមានឈ្មោះ ស្រី រត្ន័ ហើយមេីលទៅទេីបអាចឈរជេីងបានយូរយ៉ាងមិនដែលឃើញចុះបង្រាបឡើយ។ ជាការពិតណាស់ល្បែងស៊ីសងខុសច្បាប់គឺបង្កនូវហានិភ័យ អសន្តិសុខក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ចោរលួចឆក់ប្លន់ គ្រឿងញៀន ហឹង្សា ក្នុងគ្រួសារ។ល។ ពាក់ព័ន្ធរឿងល្បែងសុីសងឆ្នោតកត់កន្ទុយលេខ វៀតណាមខុសច្បាប់ ដែលជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតខ្មែរ ជាច្រើនកន្លែងនៅក្នុងសង្កាត់ក្បាលកោះខាងលើ អង្គភាពសារព័ត៌មានយើងមិនទាន់សុំការបំភ្លឺបកស្រាយពីលោក ម៉ៅ សឿត […]