(ខេត្ដកំពង់ចាម )៖ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា នៅ ព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ បាន ប្រារព្ធ បើក យុទ្ធនា ការចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ ១៩ ដូ ស ទី ៣ ជូន បងប្អូន អតីតយុទ្ធជន នៅ សាលាខេត្ត កំពង់ចាម ។
អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា បាន មានប្រសាសន៍ថា សម្រាប់ ខេត្តកំពង់ចាម យុទ្ធនា ការចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋ មន្ត្រីរាជការ និង កុមារ អាយុ ១២ ដល់ ១៧ ឆ្នាំ គឺ កំពុងដំណើរការ ព្រម គ្នា តែម្ដង ពោលគឺ មិនមាន ផ្នែក ណាមួយ នៅ ទំនេរ នោះទេ ។
ទន្ទឹមនឹង នេះដែរ សម្រាប់ បងប្អូន ជា អតីតយុទ្ធជន កម្ពុជា ត្រូវបាន សម្ដេច តេ ជោ នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ ជាពិសេស ដោយ គិតគូរ អំពី បញ្ហា សុខភាព របស់ បងប្អូន ឲ្យ ចៀស ផុតពី ការឆ្លង ជំងឺ កូ វីដ ១៩ ។
ឯកឧត្តម អភិបាលខេត្ត បាន រំឭក ដែរ ថា ជាការ ពិតណាស់ ប្រជាពលរដ្ឋ យើង ថ្វីដ្បិតតែ បាន ចាក់ វ៉ាក់សាំង ទាំងពីរ ដូ ស រួចហើយ ក្តី ក៏ នៅមាន អត្រា ឆ្លង ជំងឺ កូ វីដ ១៩ តិចតួច ដែរ ។ ដូច្នេះ ដើម្បី កាត់ផ្ដាច់ ការឆ្លង ក្នុង អត្រា ទាប នេះ គឺ មានតែ សម្រេចចិត្ត ចាក់ វ៉ាក់សាំង ដូ ស ទី ៣ ជា ដូ ស ជំរុញ នេះ ស្របពេល ដែលមាន វី រូស បំ លែង ថ្មី ប្រភេទ ដែល តា កំពុង ត្រូវបាន រកឃើញ តាមរយៈ បងប្អូន ពលករ ដែល វិលត្រឡប់ មកពី ប្រទេស ជាប់ ព្រំដែន ប្រទេស កម្ពុជា យើង ។
ឯកឧត្តម អភិបាលខេត្ត បាន បញ្ជាក់ថា វី រូស បំ លែង ថ្មី នេះ វា ឆ្លង រហ័ស និង បង្ក គ្រោះថ្នាក់ ខ្ពស់ ដល់ អាយុជីវិត ប្រជាពលរដ្ឋ យើង ដូច្នេះ មានតែ ការចាក់ វ៉ាក់សាំង ដូ ស ជំរុញ នេះ ទេ ដើម្បី បង្កើត ភាព សាំ និង ប្រព័ន្ធ ការពារ រាងកាយ របស់ យើង ឱ្យមាន ភាពរឹងមាំ បន្ថែមទៀត ដើម្បី ធានាបាន នូវ សុខមាលភាព នឹង អាចធ្វើឱ្យ បងប្អូន មាន ជីវភាព ដូចដើម កាលពី មិនទាន់មាន ជំងឺ កូ វីដ ១៩ មកដល់ ៕