ខេត្តបន្ទាយមានជ័យ ÷ ទីតាំងសង្វៀនជល់មាន់ខ្នាតយក្ស កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅក្បែរ (ក្លិបថេកដោនចាស់) ចំនុចមាត់អូរ ស្រះទឹក ជាប់ព្រំប្រទល់(កម្ពុជា-ថៃ) ភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទីតាំងខាងលើនេះ បានគៀងគរក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគគ្រេង រាប់ឆ្នាំមកហើយ ដោយពុំឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថា ទីតាំងសង្វៀនជល់មានខាងលើ មានខ្នងធំ និងខ្សែក្រាស់ហើយមើលទៅ បានជាបើកលេងចំកណ្តាលក្រុងហើយ គ្មានអ្នកណាហ៊ានបង្ក្រាបសោះ។
ជាក់ស្តែងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ ក្រោមការងារអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព និងបានរាយការណ៍ទៅលោកវីរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត តាមរយៈលេខទូរស័ព្ទលោកបានមានប្រសាសន៍ថា ជាប់ប្រជុំ ចាំហើយ ចាំលោកខលមកវិញ តែនេះគ្រាន់តែជាលេសដោះស្រាយដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋរងចាំមើលថា តសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត មានវិធានការណ៍ទប់ស្កាត់ទីតាំងសង្វៀនជល់មាន់នូវចំនុចខាងលើបានដែររឺយ៉ាងណា?
ប្រជាពលរដ្ឋសំណូមពរដល់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេត្តាមានវិធានការត្រួតពិនិត្យ នូវទីតាំងសង្វៀនជល់មាន់ខាងលើផងទាន! ដើម្បីរក្សាបាននូវភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច របស់រាជរដ្ឋាភិបាល សូមអរគុណ៕