(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយជាសម្ភារពីសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងជូនពរដល់ សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយក៏ជាការជួយរំលែកទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិធីប្រគល់ និងទទួលអំណោយនេះ ដោយលោកឧកញ៉ា ផែ ហុកឈួន និងលោកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន បានជួយឧបត្ថម្ភទឹកបរិសុទ្ធOral ចំនួន២០០កេស និងក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា បានជួយឧបត្ថម្ភ ភេសជ្ជៈកូកាកូឡា ចំនួន១០០កេស ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ភេសជ្ជៈខាងលើ ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមគោលដៅនិមួយៗផងដែរ ៕