ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះបង្រ្កាបទីតាំងសង្វៀនមាន់ជល់ និងអាប៉ោង ឃាត់ខ្លួនបានមនុស្សចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន

(ខេត្ដកំពង់ចាម )៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ម៉ោង ១៣.០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ ( ជល់មាន់ និងប៉ោង ) នៅចំណុចភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ ចុះធ្វើការបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ និងប៉ោង) នៅចំណុចភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នកំលាំងជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមក បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ចាត់តាមនិតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *