ភ្នំពេញ៖ នារសៀល ថ្ងៃពុធ ៦រោច ខែ បឋម សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខ្យល់កន្រ្តាក់បក់បោកខ្លាំង បណ្តាលឲ្យបាក់រលំដើមឈើ សរុបចំនួន ១៦ដើម ខណ្ឌដូនពេញ វេលាម៉ោង ០៤:០០នាទី ក្រោយភ្លៀងមួយមេលាយឡំជាមួយខ្យល់ កន្រ្តាក់ បក់បោកខ្លាំងបណ្តាលឲ្យបាក់រលំដើមឈើសរុបចំនន ១៦ដើម ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌដូនពេញ សហការជាមួយមន្ទីរសារធារណការ រាជធានីភ្នំពេញ និង មន្ត្រីក្រោមឱវាទ ចុះអន្តរាគមន៍រួមមាន ៖
១-សង្កាត់វត្តភ្នំ: ដើមគគីរ ០៦ដើម មុខកាត់ ២០ស.ម ដើមគ្រាប់បែក ០១ដើម មុខកាត់ ៧០ស.មនៅរង្វង់មូលវត្តភ្នំ បានសហការជាមួយមន្ទីរសារធារណការរាជធានីភ្នំពេញ ធ្វើការកាត់ចេញភ្លាមៗ។
២-សង្កាត់ស្រះចក ដើមឈើធ្នង់ ០៣ដើម មុខកាត់ ០.៥០ស.មនៅគលស្ពានកម្ពុជាជប៉ុន ដើមក្ងោក ០១ដើម មុខកាត់ ៤០ស.មនៅផ្លូវជាតិលេខ៥ និងមែគគីរយេះមែកមួយមែ មុខកាត់២០សមនៅផ្លូវ៤៧ ។
៣-សង្កាត់ផ្សារថ្មី៣ ដើមឥន្ទនេលបាក់មែក ០២ដើម មុខកាត់ ១៥ស.ម នៅមុខអង្គភាពប្រឆាំងអំពើពុករលួយផ្លូវនរោត្ដម និងមែកត្របែកព្រៃមែកមុខកាត់២០សម០១ដើម នៅផ្លូវលេខ៥៣ ។
៤-សង្កាត់ផ្សារចាស់ ដើមត្របែកព្រៃរយះមែក០១ដើម មុខកាត់៥សមនៅផ្លូវនរោត្ដម សរុប ១៦ដើម កម្លាំងប្រជាការពារខណ្ឌ បានសហការកាត់ និងប្រមូលដឹកចេញ ដើម្បីកុំឲ្យស្ទះចរាចរណ៍ ។
ចំពោះដើឈើដែលដួលរលំហើយអាចដាំវិញបានលោកអភិបាល បានចាត់អោយមន្ត្រីជំនាញធ្វើការដាំឡើងវិញផងដែរ ក្រៅពីនេះកម្លាំងប្រជាការពារខណ្ឌក៏បានប្រើប្រាស់ម៉ូតូអនាម័យរបស់រដ្ឋបាលខណ្ឌ ចុះប្រមូលសម្រាមដែលនៅជាប់មាត់អណ្តូងលូ ដើម្បីអោយទឹកភ្លៀងហូរចូលលូបានលឿន ដើម្បីកាត់បន្តយការជន់លិចដោយទឹកភ្លៀង ។