ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យការពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ក​ របស់​រដ្ឋបាលស្រុកជេីងព្រៃ​ និង​ស្រុកបាធាយ ខណៈករណីវិជ្ជមានកូវីដ-១៩​ កេីនឡេីងជាបន្តបន្ទាប់​

(ខេត្ដកំពង់ចាម)​៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ក របស់​រដ្ឋបាល​រដ្ឋបាលស្រុកជេីងព្រៃ​ និង​ស្រុកបាធាយ​ ខណៈ​ករណី​វិជ្ជមាន​កូវីដ​-១៩​ និង​អ្នក​ពាក់ព័ន្ធ​បាន​កេីនឡេីង​ជាបន្តបន្ទាប់​ គួរឲ្យ​ព្រួយបារម្ភ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ធ្វេីយ៉ាងណា​ត្រូវ​បង្រួម​ និងទប់ស្កាត់កុំ​ឲ្យ​មាន​ករណី​វិជ្ជមាន​កូវីដ​-១៩​ រីក​ឆ្លង​បន្ត​ ដោយត្រូវ​រៀបចំ​មណ្ឌល​ចក្តាឡឺស័ក​ ហើយ​ប្រមូល​អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់​ទាំងអស់​ ឲ្យ​​​​ចត្តាឡីស័ក​ ឲ្យ​បាន​ត្រឹមត្រូវ​ស្របទៅតាមការណែនាំ​របស់​រាជរដ្ឋាភិបាល​ ក៏ដូចជា​ក្រសួង​សុខាភិបាល​​ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​​តាមដាន​សុខភាពនៅតាម​មណ្ឌល​នីមួយ​ៗ​ ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ ក្រោយ​ពី​រកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩​ ជាបន្តបន្ទាប់​ ជាក់ស្ដែង​គិតត្រឹម​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ​រដ្ឋបាលខេត្តកំពង់ចាម​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ក្នុងនោះ កម្មការិនី ចំនួន ៥១នាក់ (ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ២៨នាក់ ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាល ០១នាក់) និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាស ០១នាក់​ សរុប ៣០៧នាក់ ដែលបានសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ក្នុងនោះក៏មានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់​ ។

ចំពោះ​ករណី​នេះ​ ​រដ្ឋបាលស្រុកជេីងព្រៃបានកំណត់យក វិទ្យាល័យ ហ៊ុន សែន ស្គន់ សម្រាប់ធ្វើជាមណ្ឌលចាត្តាឡីស័ក ដោយឡែក​រដ្ឋបាល​​ស្រុក​បាធាយ​បាន​យក​​វិទ្យាលយ័ហោ ណាំហុងព្រៃញា ស្ថិតក្នុងភូមិព្រៃញា​ ឃុំផ្អាវ​ សម្រាប់​ធ្វេីជា​មណ្ឌល​ចត្តាឡីសក័​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បាន​អញ្ជើញចុះពិនិត្យស្ថានភាព រោងចក្រ ជូហួយ ហ្វូតវែ ដែលមានកម្មករ​កម្មការិនី​ផ្ទុកវិជ្ជមានកូវីដ-១៩ រួមនឹងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ស្ថិតនៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ដេីម្បី​ដាក់ចេញនូវវិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ នេះផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *