ព័ត៌មានសន្តិសុខសង្គម

កម្លាំងកង​រាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ទៀតហើយ ក្នុងថ្ងៃតែមួយ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀននៅស្រុកពាមរក៌

(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជា ពីលោក ឧត្តមសេនីយ៏ត្រី ឈួន គឹមសានមេបញ្ជាការ កង​រាជអាវុធហត្ថ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួល ពីឯកឧត្តម គុជគីមឡុង ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តព្រៃវែង។
នៅវេលាម៉ោង២៣.៥០នាទី ថ្ងៃទី ២០ខែមិថុនាឆ្នាំ ២០២៣នេះ ដឹកនាំដោយ លោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស អ.ហ ខេត្តព្រៃវែង ចុះអនុវត្ត វិធានញុះញង់បង្ក្រាបបទល្មើស គ្រឿង
ញៀន នៅចំណុច ភូមិ០២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ជាបន្តបន្ទាប់)
១/ឈ្មោះ យិន យឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ថានដែក ឃុំព្រែកទំលាប់ ស្រុកលើកដែក ខេត្តកណ្តាល
២/ឈ្មោះ ខុន ដា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ថានដែក ឃុំព្រែកទំលាប់ ស្រុកលើកដែក
ខេត្តកណ្តាល
៣/ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្ពានដែក ស្រុកលើកដែក ខេត្តកណ្តាល
៤/ឈ្មោះញ៉ែម វិសាល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្ទឹង០២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
+ ចាប់យកវត្ថុតាងរួមមាន
– ម្សៅក្រាមពណ៌សចំនួន ០២ កញ្ចប់ទម្ងន់៥.០៩ក្រាមទាំងសំបកថង់
– ទូរសព្ទ័ដៃ០៦គ្រឿង
– ជញ្ជីងថ្លឹងថ្នាំញៀន០១
– ឧប្បករណ៌ជក់ថ្នាំមួយចំនួន
-ថង់វេចខ្ចប់ថ្នាំមួយចំនួន
– ម៉ូតូ ០២គ្រឿង

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ឃាត់ខ្លួននៅ អ.ហ ខេត្តដើម្បីបន្តនិតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *