ព័ត៌មានសន្តិសុខសង្គម

កម្លាំងកង​រាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀននៅស្រុកពាមរក៌

(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជា ពីលោក ឧត្តមសេនីយ៏ត្រី ឈួន គឹមសានមេបញ្ជាការ កង​រាជអាវុធហត្ថ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួល ពីឯកឧត្តម គុជគីមឡុង ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តព្រៃវែង។
នៅវេលាម៉ោង០៩.៥០នាទី ថ្ងៃទី ២០.០៦.២០២៣ ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អ.ហ ខេត្តព្រៃវែង ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើស គ្រឿងញៀននៅចំណុច ភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វ៉ន វិមាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
+ ចាប់យកវត្ថុតាងរួមមាន
– ម្សៅក្រាមពណ៌សចំនួន ១៤ កញ្ចប់(ធំ០៣តូច១១)
-ទូរសព្ទ័ដៃ០១គ្រឿង
-ដាវកែឆ្នៃចំនួន០៣ដើម
-ថង់ខ្ចប់ថ្នាំញៀនមួយចំនួន
-ដែកកេះ០៦
-ឧបករណ៍ប្រើប្រាស់មួយចំនួន

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង។

adm

Leave a Reply

Your email address will not be published. Required fields are marked *