ព័ត៌មានជាតិ

ទីតាំងហ្គេមបាញ់ត្រី ៣​កន្លែង​របស់​ យាយ​ គង់ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញខណ:ពេលដែលអាជ្ញាធរខណ្ឌមិនហ៊ានបង្ក្រាប!

ភ្នំពេញ​៖​ បេីតាម​ប្រភព​ច្បាស់​ការណ៍​បានប្រាប់​អង្គភាព​សារព័ត៌មាន​ យើងថា

ទីតាំង​ហ្គេម​បាញ់​ត្រី​ ពីរ​ទីតាំង​ នៅ​តាម​បណ្ដាញ​ផ្លូវ​ ១៧២​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ យាយ​ គង់​ ជាអ្នក​បេីក​ ដេីម្បី​បំរើ​សេវា​ល្បែង​ស៊ី​សង​ ដល់​ក្រុម​អ្នក​ញៀន​ល្បែង​ មកពី​គ្រប់​មជ្ឈដ្ឋាន​ ។

ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ពីរកន្លែងខាងលេីនេះដែលសម្បូរក្រុមអ្នកញៀនល្បែង ក៏ដូចជាក្រុមជនសង្ស័យញៀនថ្នាំនាំគ្នាមកពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង កំពុងបើកដំណើរការយ៉ាងរលូន។ គួរបញ្ជាក់ដែរថា នាពេលកន្លងមកលោកឯកឧត្តមឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសក្ដែងៗថា ត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង១៤ខណ្ឌ។

សូម​បញ្ជាក់​ថា​ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤បន្តការពង្រឹងលើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។

ការជំរុញនឹងការដាក់ចេញជាវិធានការជាថ្មីទៀតនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០នេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *