ព័ត៌មានសន្តិសុខសង្គម

ប្រជានេសាទម្នាក់បង់សំណាញ់ជាប់កូនក្រពើមានទំងន់៤គីឡូក្រាម១ក្បាល មន្ត្រីអាជ្ញាធរអំពាវនាវអោយអ្នកចុះស្ទឹងសិរីសោភ័ណប្រុងប្រយ័ត្ននៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ

ខេត្ដបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅភូមិថ្មីសង្កាត់ភ្នៀតក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យម្នាក់បានទៅបង់សំណាញ់រកត្រីតែបែរជាប់សត្វក្រពើមួយក្បាលទម្ងន់៤គីឡូក្រាម ក្នុងស្ទឹងសិរីសោភ័ណ នៅភូមិថ្មីសង្កាត់ភ្នៀតក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៣ ។

អ្នកស្រីថ្លាង គីវ ៥៧ឆ្នាំ ជាម្តាយ បុរសអ្នកនេសាទ បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា គាត់មិនដែលព្រួយបារម្ភអ្វីទេឬខ្លាចសត្វក្រពើក្នុងស្ទឹងឡើយ ព្រោះកង្វល់ជីវភាពវាធំជាង ហើយពេលនេះកូនប្រុសគាត់ឈ្មោះជឹម លី អាយុ២៩ឆ្នាំ ជាអ្នកបង់សំណាញ់បានបង់ជាប់បានកូនក្រពើនោះ គាត់ក៏មិនភ្ញាក់ផ្អើលប៉ុន្មានដែរ ព្រោះក្នុងស្ទឹងនេះ អ្នកនេសាទតែងបង់សំណាញ់ឬដាកមងបានកូនក្រពើជាញយៗដែរ ជួនបាន៥ទៅ៦គីឡូក្រាមឯណ្ណោះនិងតូចជាងនេះក៍មាន។

ចំណែកប្រជានេសាទឈ្មោះជឹម លី អាយុ២៩ឆ្នាំ បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងឱ្យដឹងថា ដូចសព្វមួយដងកាលពីព្រឹកថ្ងៃទី៣០ខែកក្កដា ខ្លួននិងអ្នកភូមិទៅនេសាទត្រី ដោយខ្លះបបក់ ដាក់សន្ទូចរនងឬបង្កៃ បង់សំណាញ់ រាយមងក្នុងស្ទឹង។
តែពេលនោះ មានអ្នកភូមិដែលរាយមងថាឃើញក្បាលក្រពើតូចល្មមមួយហែបពីទឹក ទើបខ្លួនប្រញាប់យកសំណាញ់ទៅបង់ជាប់ ហើយនាំគ្នាដោះវាយ៉ាងប្រយ័ត្នខ្លាចវារើឬខាំមុត។

ប្រជានេសាទរូបនេះបានបន្តថា ទោះជាឃើញកូនក្រពើនោះ ខ្លួនក៏មិនសូវជាខ្លាចថា មានសត្វក្រពើធំជាម៉ែឪឬបងប្អូនវានៅក្បែរនោះដែរ។

មកទល់ល្ងាចថ្ងៃទី៣១ខែកក្កដា : ប្រជានេសាទបានលក់កូនក្រពើទៅអោយអ្នកចង់ធ្វើម្ហូបពីសាច់ក្រពើ ។ពោលគឺមិនបានយកវាទៅព្រលែងនៅទីអភិរក្សឬប្រគេនលោកសង្ឃអីដែរ អោយចិញ្ចឹមអីដែរ ។

លោកហួត សារឺ ចៅសង្កាត់ភ្នៀតប្រាប់ភ្នាក់ងារសារព័ត៌មានយើងលាថ្ងៃទី៣១ខែកក្កដា ថា ប្រជានេសាទដែលបង់សំណាញ់បានកូនក្រពើនោះ នៅជិតខាងផ្ទះលោក ដោយសារប្រជានេសាទឧស្សាហ៍បង់សំណាញ់និងដាក់មងជាប់កូនក្រពើបន្តបន្ទាប់ ទើបនាំអោយមានការសង្ស័យថា ក្នុងស្ទឹងសិរីសោភ័ណ អាចមានមេនិងឪវា ។

ហេតុនេះអាជ្ញាធរមានសមត្ថកិច្ច សំណូមពរនិងព្រមាន សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់និងក្រៅសង្កាត់ដែលប្រើប្រាស់ទឹកឬចុះក្នុងស្ទឹងប្រកបរបរនេសាទ សូមឲមានការប្រុងប្រយ័ត្នផង”ការពារប្រសើរជាងព្យាបាល ” ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *