(ខេត្តបន្ទាយមានជ័យ)៖ គិតត្រឹមថ្ងៃទី១១ខែតុលាឆ្នាំ២០២១ នេះ ទាំង ៩ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប ៤៨ខ្សែប្រវែង ៤៣៧,០០០ម៉ែត្រ បើធៀបទៅនឹងឆ្នាំ២០២០ ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន ៦៨ ខ្សែប្រវែង ៧៦៤,០០០ម៉ែត្រ នេះបើតាមរបាយការណ៍សង្ខេបរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២១។ នាឱកាស ប្រតិភូរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានលេខាធិការដ្ឋាន ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការអនុប្រធានលេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីសំណាក់លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងការអញ្ជើញចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ជនបទដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។ លោក ជា យុទ្ធារុណ បានបញ្ជាក់បន្ថែមថា តាមការចុះពិនិត្យជាក់ស្ដែងពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងចក្រផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងឆ្នាំ២០២១ នេះ បានធ្វើឲ្យខូចខាតរួមមានផ្លូវលិចទឹកប្រវែង ១១៧,៩៤០ម៉ែត្រ ទឹកហូរច្រោះជើងទេ ឬតួផ្លូវប្រវែង ៦៦,១១៦ម៉ែត្រ ហូដាច់តួផ្លូវ មិនអាចធ្វើដំណើរបានចំនួន ១៦ខ្សែប្រវែង […]
(ខេត្ដកំពង់ចាម)៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អមដំណើរដោយ នាយករដ្ឋបាល, មនមន្ទីរ,អង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស បានអញ្ជើញពិនិត្យមើលការរៀបចំបុកគ្រឹះ ទីតាំងដាក់រូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទល់មុខមន្ទីរពេទ្យ មេគង្គកំពង់ចាម ។ តាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សា ដោយផ្អែកទៅលើមូលដ្ឋាននៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា ទី១ ៖ រេចនាបថបាពួន ទី២ ៖ រេចនាបថអង្គរ និនិងទី៣ ៖ រេចនាបថបាយ័ន ។ ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថា ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យការដឹងគុណចំពោះសន្តិភាព” ដូចដែលបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងទទួលបានសុខសន្តិភាពបរិបូណ៌ […]
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការធន់ធំ របស់ខ្លួន រត់លើផ្លូវ ដើម្បី ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត បន្ទាប់ពីទុកចោលក្នុងអង្គភាពពុំបានចេញប្រត្តិបតិ្តការអស់មួយរយៈធំ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ជាយថាហេតុផ្សេងៗ ក៏ដូចជាត្រៀមចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ដូច្នេះការថែរទាំ លក្ខណៈបច្ចេកទេស លើមធ្យោបាយសម្ភារៈ ត្រូវបានលោកមេបញ្ជាការ ចាត់ទុកជាអទិភាពចាំបាច់សម្រាប់បណ្តាអង្គភាពចំណុះត្រូវអនុវត្តឲ្យបាន ជាប់ជាប្រចាំ៕