ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រង «ឧកញ៉ា» ការផ្តល់ «គោរមងារឧកញ៉ា» និងការដកហូត «គោរមងារឧកញ៉ា»!

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រង «ឧកញ៉ា» ការផ្តល់ «គោរមងារឧកញ៉ា» និងការដកហូត «គោរមងារឧកញ៉ា»។

នេះបើយោងតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រង «ឧកញ៉ា» ការផ្តល់ «គោរមងារឧកញ៉ា» និងការដកហូត «គោរមងារឧកញ៉ា» ក្នុងនោះមានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន និងសមាជិក ១១រូបផ្សេងទៀត សរុប១២រូប៕

adm

Leave a Reply

Your email address will not be published. Required fields are marked *