ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តអង្គកំពែងជ័យ

(ខេត្ដព្រៃវែង)៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្រុក និងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តអង្គកំពែងជ័យ ស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។
ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ស្បោង សារ៉ាត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចក្រឡាហោម ស ខេង និងបានលើកឡើងថា សព្វថ្ងៃនៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក បាននិងកំពុងអភិវឌ្ឍន៍ឥតឈប់ឈជាបន្តបន្ទាប់ ជាក់ស្តែងមានដូចជា៖ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រឡាយទឹក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតក្រោមការដឹកនាំររបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ហើយប្រជាជនរបស់យើងធានាបាននូវសុខសន្តិភាពទាំងស្រុង ក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជន ដូច្នេះហើយទើបប្រជាជនមានការគាំទ្រយ៉ាងច្រើនលើសលប់។

ឯកឧត្តម ក៏សូមអំពាវនាវដល់ពុទ្ធបរស័ទ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និងកុំ សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌនេះឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ស្បោង សារ៉ាត និងសហការី បាននាំយកទេយ្យទាន បច្ច័យប្រគេនព្រះសង្ឃសម្រាប់កាន់បិណ្ឌទី១រួមមានអង្ក,ទឹកដោះគោខាប់,ទឹកក្រូច,ទឹកសុទ្ធ,ស្ករស,មី,ម៉ាស់,អាល់កុល និងបច្ច័យចំនួន ៣,៥៩០,០០០រៀលផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *