ព័ត៌មានសន្តិសុខសង្គម

មនុស្ស៨នាក់បានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)៖ យ៉ាងហោចណាស់មានកម្មករកម្មការិនីចំនួន៨នាក់ដែរបានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករនិងរថយន្តTacoma បានបុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតក្នុងភូមិ ថ្មី  សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តដឹកកម្មករម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D- 1104ដោយមានផ្ទុកកម្មករកម្មការិនីជាច្រើននាក់បានធ្វើដំណើរពីកើតទៅលិច ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតម៉ាកTacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8591  ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យមានមនុស្សរងបួស។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា កម្មករដែលរងរបួសរួមមាន៖ទី១-ឈ្មោះឥន សម្បត្តិ ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ តារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង

ទី២-ឈ្មោះ អន សុផល្លី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង

ទី៣-ឈ្មោះ ខាត់ រ៉ា ភេទស្រី អាយុ៣៨ ឆ្នាំ រស់នៅភូមិបាសាក់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង

ទី៤-ឈ្មោះកិ សុផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាសាក់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង

ទី៥-ឈ្មោះ លាវ ស្រី ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ បាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង

ទី៦-ឈ្មោះ ទុំ ភត្រ្តា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិពោធិ៍រស់ ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល

ទី៧-ឈ្មោះ សូ ឡេងសុីនិត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិសាលារៀន ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

និងទី៨-ឈ្មោះ ម៉ុក សំណាង​​ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិសាលារៀន ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តដឹកកម្មករបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-1104ខូចខាតទាំងស្រុង។

ចំពោះភាគីរថយន្តម្ខាងទៀតមានឈ្មោះ SHU GUOQIANG ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរបើកបរ ជនជាតិចិន បើកបររថយន្ដពាក់ស្លាកលេខ ភ្នំពេញ 2AW-8591រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មិនមានរងរបួសនោះទេ។

ក្រោយពីរកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់ ។

ចំណែកឯមកអ្នករងរបួសត្រូវបានសមត្ថដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *