ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញនៅក្នុងស្រុកត្រាំងកក់ ខេត្តតាកែវ កំពុងមានប្រជាប្រិយភាព!

(ខេត្ដតាកែវ)៖ ទីតាំងជល់មាន់តាមអនឡាញ(ទូរទស្សន៍ ) ០២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយរីករាយចាប់តាំងពីព្រឹករហូតដល់យប់ចាក់លុយភ្នាល់គ្នាទាំងលានៗ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានឡើយ។

ទីតាំង២កន្លែងស្ថិតនៅក្នុងភូមិទី១.ភូមិប៉ែនមាស ឃុំសំរោង និង ទី២.ភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះការបើកល្បែងស៊ីសងក្នុងខាងកាហ្វេទាំងពីរកន្លែងបានយ៉ាងស្រួលច្រើនកុះករដោយសំឡេងហ៊ោ កញ្ជ្រៀវគ្រហឹមអឹងករមានក្រហមខៀវមានតមានរងហាក់បីដូចជាការប្រគំដន្ត្រីដោយមិនញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ហាក់បីដូចជាប្រទេសគ្មានច្បាប់អញ្ចឹង។

ពលរដ្ឋមានការសង្ស័យថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលែងយ៉ាងគគ្រឹកគគ្រេងបែបនេះឬមួយខ្លាចបែកឆ្នាំងបាយទើបជាមិនបង្ក្រាប។

ប្រជាពលរដ្ឋលើកថាពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការមើលមិនឃើញរបស់សមត្ថកិច្វ ក្នុងនាមរក្សាសន្តិសុខជួនប្រជាពលរដ្ថ ដែលផ្ទុយពីច្បាប់ភូមិ ឃុំសុវត្ថិភាព តែផ្ទុយទៅវិញមិនមានការបង្ក្រាបអ្វីឡើយរឹតតែមានការបើកលេងល្បែងស៊ីសងទាំងនេះកំពុងតែរីកដុះដាលជាច្រើនក្នុងទឹកដីស្រុកត្រាំងកក់ពួកគាត់ក៏មានការព្រួយបារម្មណ៍ដែរចំពោះបទល្មើសល្បែងសុីសងនេះ ហើយដែលបង្ករឲ្យមានហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ .ល.ដោយសារល្បែងសុីសងទាំងនេះ។

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឌុក ធីយ៉ា អធិការដ្ឋាននគរបាលស្រុកត្រាំងកក់ បានទេដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

ប្រជាពលរដ្ឋ​ ទទូចស្នេីរសុំ​ដល់លោក​ អភិបាល​ នៃនៃគណៈអភិបាលខេត្តាកែវ និង​ លោក​ស្នងការនគរបាល​ខេខេត្តាកែវ មេត្តាមានវិធានការទប់ស្កាត់និង​បង្ក្រាប​ បនល្បែងសុីសង​ ខុសច្បាប់ទាំងនេះផង។

អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *