ព័ត៌មានសន្តិសុខសង្គម

ធុំក្លិនមិនល្អ ចេញពីការិយាល័យ អត្តសញ្ញាណប័ណ្ណនៃស្នងការរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ មន្ត្រីនគរបាលសុំមិនបញ្ចេញអត្តសញ្ញាណ បានទម្លាយក្តីឈឺចាប់ ដោយអត់ទ្រាំនឹងសំពាធការងារ លែងបាន សុំអង្គភាពសារព័ត៌មានយើង ជួយផ្សព្វផ្សាយ ក្រែងថ្នាក់លើបានជ្រាប ជួយពិនិត្យ និងមានចំណាត់ការផងជុំវិញភាពមិនប្រក្រតី ក្នុងការិយាល័យអត្តសញ្ញាណប័ណ្ណ នៃស្នងការរាជធានីភ្នំពេញ។

ខាងក្រោមជាខ្លឹមសារទាំងស្រុង៖
យើងខ្ញុំជាមន្ត្រីនៅការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសតិអារម្មណ៍ចំពោះបញ្ហា មន្ត្រីដែលលើសអាយុក្នុងលក្ខន្តិកៈដោយឡែករបស់នគរបាលជាតិដែលមិនចូលនិវត្តន៍ចំនួន ៤នាក់រួមមាន៖
១ វរសេនីយ៍ទោ មុំ រុន អត្តលេខ 09797 ថ្ងៃខែឆ្នាំកំណើត 01/01/1959 អាយុ 62ឆ្នាំ លើសអាយុ 7ឆ្នាំ។
២ វរសេនីយ៍ត្រី សំរឹទ្ធិ សុផល អត្តលេខ 09796 ថ្ងៃខែឆ្នាំកំណើត 01/07/1962 អាយុ 59ឆ្នាំ លើសអាយុ 4ឆ្នាំ។

៣ វរសេនីយ៍ត្រី ហាក់ សុភាណា អត្តលេខ 27446 ថ្ងៃខែឆ្នាំកំណើត 15/05/1965 អាយុ 56ឆ្នាំ លើសអាយុ 1ឆ្នាំ។

៤ អនុសេនីយ៍ឯក ឱម សុធឿន 39903 ថ្ងៃខែឆ្នាំកំណើត 27/12/1965 អាយុ 56ឆ្នាំ លើសអាយុ 1ឆ្នាំ។
មូលហេតុ៖ គាបសង្កត់មន្ត្រីក្រោមអាឱវាទ បក្ខពួកនិយម ក្ដោបក្ដាប់ការងារ ក្នុងការិយាល័យធ្វើតែបក្ខពួកមន្ត្រីដែលចូលនិវត្តន៍ និងល័ក្ខបាំងការពារមន្ត្រីដែលអសកម្មការងារ បម្រើការងារមិនកើត នៅក្នុងការិយាល័យ ថែមទាំងអួតអាងមានអ្នកមានអំណាច នៅពីក្រោយចាំការពារខ្លួនជានិច្ច។
អាស្រ័យដូចបាន ជម្រាបជូនខាងលើ មេត្តាជួយដោះស្រាយភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរដ៏រាំរ៉ៃជាច្រើនឆ្នាំណាស់មកហើយ ជូនពួកខ្ញុំផង។
សូមទទួលការគោរពអំពីយើងខ្ញុំមន្ត្រីនៅក្នុងការិល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ជុំវិញការលើកឡើងខាងលើ ក្រុមការងារយើ បានបញ្ជូន ខ្លឹមសារ និងឯកសារ ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ តាមរយៈសារអេឡិកត្រូនិក WhatsApp និង Telegram ដែរ តែលោកទាន់មានពេលឆ្លើយតប។

អង្គភាពសារព័ត៌មានយើង ផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីស្ថាបន ឬសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *