ព័ត៌មានសន្តិសុខសង្គម

រន្ធត់ណាស់! បុរស០២នាក់បានស្លាប់ៗនៅកន្លែងកើតហេតុដោយសាររថយន្តបុកជាមួយម៉ូតូនៅស្រុកល្វាឯម!

(ខេត្តកណ្តាល)៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរស០២នាក់បានស្លាប់យ៉ាង អនោចអធម៌ បណ្ដាលឲ្យខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១ គ្រឿង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង២២:០៨ នាទី-នៅកំណាត់ផ្លូវលេខ៧០B ស្ថិតក្នុងភូមិ វាលធំឃុំ ពាមឧកញ៉ាអុង. ស្រុក ល្វាឯមខេត្តកណ្តាល។

មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD-5598 បើកបរក្នុងទិសដៅពីលិចទៅកើត (ពីឃុំពាមឧកញ៉ាអុងទៅឃុំកោះរះ )ពេលបើកមកដល់ចំណុចកើតហេតុក៏បានវេចង្កូតចូលទៅចំណែកផ្លូវរបស់ភាគីម្ខាងទៀតបណ្តាលអោយបុកចំពេញទំហឹងជាមួយរថយន្តមួយគ្រឿងដែលកំពុងបើកបរលើផ្លូវអទិភាពរបស់ខ្លូន រថយន្តម៉ាក Toyota Vigo ពណ៏ ទឹក ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1BF-8968 បើកបរមានទិសដៅ(បញ្ច្រាសគ្នា)។

ម្ចាស់អ្នកបើកបររថយន្តឈ្មោះ គឹម សុធា ភេទ ប្រុស អាយុ ៤០ ឆ្នាំមានទីលំនៅភូមិ មានជ័យ ១ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌ័មានជ័យ រាជធានី ភ្នំពេញ(គ្មានរបួស)ត្រូវឃាតខ្លួនភ្លាមៗ។

អ្នកបើកម៉ូតូឈ្មោះ កើត វិចិត្រ ភេទ ប្រុស អាយុ 16 ឆ្នាំមានទីលំនៅភូមិ កោះរះលើ ឃុំ កោះរះ ស្រុក ល្វាឯម ខេត្ត កណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)នឹងអ្នករួមដំណើរ០១នាក់ទៀតឈ្មោះ សុន ផានុត ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ(ស្លាប់នៅកន្លែងកើតហេតុ)(អត់ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)។

ក្រោយកើតហេតុមធ្យោបាយពាក់ព័ន្ធនឹងអ្នកបើកបររថយន្តបានឃាត់ទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បី​ចាត់ការ​តាមនិតិវិធី។

ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្បតាមប្រពៃណី៕

   

adm

Leave a Reply

Your email address will not be published. Required fields are marked *