ព័ត៌មានជាតិ

លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះទៅត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការបាក់ច្រាំង!

ខេត្តកណ្តាល: នៅយប់ចន្ទ ទី១៦ មករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះទៅត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការបាក់ច្រាំងធ្វើឲ្យខូចខាត និងបាត់បង់ផ្ទះសម្បែងនៅតាមព្រែកថី ដោយសារទឹកហូរបុកខ្លាំងនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ស្នងការនគរបាលខេត្តកណ្តាល បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ អោយបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់
និងប្រមូលសំភារៈក្នុងផ្ទះចេញអោយអស់នៅតំបន់បាក់ស្រុតទឹកបុកហូរខ្លាំង ជាពិសេលកុមារតូចៗ មនុស្សចាស់ កុំទៅក្បែរកន្លែងដែលកំពុងបាក់ស្រុតទឹកបុកហូរខ្លាំងបាក់ដីផ្ទះ អាចនិងបង្កការគ្រោះថ្នាក់ដ៍អាយុជីវិត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *