(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី០៣.១០.២០២១ វេលាម៉ោង ២០:១០នាទី មានករណីហឹង្សាដោយចេតនា នៅចំណុចភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ដោយបានបង្ករឡេីងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុមជាបក្សពួករបស់ម្ចាស់ផ្ទះឈ្មោះ «ហួត អុីសារី» (ប្តី ប្រពន្ធ) បានធ្វេីសកម្មភាពហឹង្សាដេញវ៉ៃគ្នាទៅវិញទៅហេីយក៍បានផ្ទុះអាវុធខ្លីចំនួន៤គ្រាប់ ចំទៅលេីជនរងគ្រោះឈ្មោះ ម៉ាក់ ម៉េត ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ហេតុការណ៍ បណ្តាលអោយរងរបួសធ្ងន់ត្រង់ចង្កេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅពេទ្យលោកសង្ឃភ្នំពេញ នៅកន្លែងកេីតហេតុបន្សល់ទុក ស្បែកជេីងចំនួន២គូ មួក១ ពណ៍ខ្មៅ(របស់ជនសង្ស័យ) និងកាំបិតតាំងតោ១ (របស់ជនរងគ្រោះ) ចំណែកផ្ទះជនសង្ស័យបានចាក់សោរត់គេចខ្លួនអស់បន្សល់ទុកនៅរថយន្ត១គ្រឿង ម៉ាក់ កាម៉ារី ពណ៍ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង2C 3669 ជារបស់ជនសង្ស័យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកភស្តុតាងមករក្សាទុកនិងកំណត់មុខសញ្ញាដើម្បីយកមកដល់ទៀតទោសតាមផ្លូវច្បាប់៕