ព័ត៌មានសន្តិសុខសង្គម

នគរនគរបាលឃាត់ខ្លួនមនុស្ស១១នាក់ មកប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់លុយតាមទូរ ទស្សន៍

(ខេត្ដកំពង់ចាម )៖ នគរបាល ខេត្ត កំពង់ចាម បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់ លួចបេីកលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ភ្នាល់ដាក់ លុយតាមទូរទស្សន៍ ដែលមានទីតាំង
នៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណ: ដែលរាជធានី ខេត្ត ត្រូវ បាន រឹតត្បិត ហាមឃាត់ដាច់ខាតការប្រមូលផ្តុំមនុស្ស ក្នុង កាលៈទេសៈ ប្រទេស ស្ថិត ក្នុង ដំណាក់ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ១៩ ។

ការបង្ក្រាម ដឹក នាំ ដោយ លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិត ស្រាល សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន និងមានការ សម្របសម្រួល ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន បា ន អោយដឹង ថា ការបង្ក្រាមធ្វេីឡេីងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង១៥ និង០០នាទី ក្រោមបទបញ្ជាពី លោកឧត្តមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បាន បញ្ជាដល់កម្លាំងជំនាញ របស់ផែនការងារ នគរបាលព្រហ្មទណ្ឌ ។ លោកថា ជាលទ្ធផ លកម្លាំង សមត្ថកិច្ច បង្រ្កាបចាប់ឃាត់ ខ្លួនបានមុខសញ្ញាចំនួន១១នាក់ដែលមាន អត្តសញ្ញាណ ដូច ខាងក្រោម ៖
១.ឈ្មោះ ជា ស្រ៊ី ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២.ឈ្មោះ ទក តូច ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៣.ឈ្មោះ កាក់ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្នៅលិចដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៤.ឈ្មោះ គ្រេង ចានរ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៥.ឈ្មោះ ទៀង ហាក់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៦.ឈ្មោះ ដឹម ចាន់ណាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៧.ឈ្មោះ សូរ រឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៨.ឈ្មោះ ឡាយ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៩.ឈ្មោះ ស្រ៊ី ស្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
១០.ឈ្មោះ អុល សារ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
១១.ឈ្មោះ ពក ព ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោក បន្ត ថា ក្រៅពី ការ ចាប់ ឃាត់ ខ្លួន កម្លាំង សមត្ថកិច្ច បានចាប់យកវត្ថុតាង រួមមាន៖ ម៉ូតូចំនួន១៦គ្រឿង ទូរស័ព្ទដៃចំនួន០៨គ្រឿង ប្រាក់រៀលចំនួន៣, ១១០,០០០រៀល (បីលានមួយសែនមួយម៉ីនរៀល) និងប្រាក់ដុល្លាចំនួន ៣១០$ (បីរយដប់ដុល្លាអាមេរិក) ។
បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់ខាង លើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីសាកសួរ ។ បន្ទាប់ពីសាកសួរ សមត្ថកិច្ចបានធ្វើការអប់រំឲ្យត្រឡប់ទៅ មូលដ្ឋានវិញ តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ ការ អមសាលាដំបូងខេត្តកំពង់ចាម ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *